តៃវ៉ាន់៖ កំណើតសេដ្ឋកិច្ចស្ទុះឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ

កំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២៥ បានស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំ រហូតដល់ ៨,៦ភាគរយ ។

បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី៣០ ខែមករា, កត្តាចម្បងនៅពីក្រោយកំណើននេះ គឺការកើនឡើងខ្លាំងការនាំចេញឧបករណ៍អេឡិចត្រូនិក និងផលិតផលផ្សេងៗទៀត ដែលជំរុញដោយកំណើនតម្រូវការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ។

តួយ៉ាង ការនាំចេញសរុបទៅកាន់អាមេរិកបានឈានដល់កម្រិតខ្ពស់បំផុត ដល់ទៅ ៧៨ភាគរយ កើនលើសពីប្រទេសចិន ខណៈដែលការប្រើប្រាស់ឯកជនក៏មានភាពរឹងមាំ និងរួមចំណែកដល់កំណើនស្ថិរភាពផងដែរ ។

យោងតាមសារព័ត៌មាន AP, តៃវ៉ាន់ គឺជាក្រុមហ៊ុនមេផលិតបន្ទះឈីប AI និងបន្ទះឈីបកុំព្យូទ័រ ព្រមទាំងឧបករណ៍អេឡិចត្រូនិកសំខាន់ៗផ្សេងទៀត ។

ជាក់ស្តែង ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក ហើយអតិថិជនសំខាន់របស់ខ្លួន គឺក្រុមហ៊ុន Nvidia និង Foxconn ។

យោងតាមការប៉ាន់ស្មានរបស់ធនាគារ Deutsche Bank របស់អាល្លឺម៉ង់, សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកើនឡើងដល់ ៤,៨% ក្នុងឆ្នាំ ២០២៦នេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close