ប្រាសាទបាគង ទីពេញនិយមសម្រាប់ភ្ញៀវទេសចរ

ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។ ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១។

ក្រៅពីសំណង់ប្រាសាទថ្មភក់នៅកណ្តាល ជុំវិញក៏មានប្រាង្គឥដ្ឋមួយចំនួន។ តាមរយៈការយកចិត្តទុកដាក់លើការងារអភិរក្ស និងជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ប្រាសាទកណ្តាល ក៏ដូចជាប្រាង្គឥដ្ឋមួយចំនួន បានឈររឹងមាំឡើងវិញ សម្រាប់ការទស្សនា ការសិក្សា និងស្រាវជ្រាវ។

ប្រាសាទបាគង ត្រូវបានចាត់ជាប្រាសាទមួយដ៏មានការទាក់ទាញ​ពីភ្ញៀវទេសចរនៅតំបន់រលួស។ ក្រៅពីប្រាសាទ ក៏មានទីតាំងសិប្បកម្មស្បែក ចម្លាក់ថ្ម កុលាលភាជន៍ និងទេសភាពវប្បធម៌ជុំវិញសហគមន៍ ដែលទេសចរបានចូលទស្សនាជាហូរហែមិនដាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close