អេស្ប៉ាញ ហាមក្មេងក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម
អេស្ប៉ាញ ចង់ហាមឃាត់ ក្មេងអាយុ ក្រោម១៦ឆ្នាំ មិនឲ្យលេងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារពួកគេ ពីមាតិកាដែលបង្កគ្រោះថ្នាក់ ដូចជា រូបភាពអាសអាភាស, អំពើហិង្សា គ្រឿងញៀន ជាដើម។
លោក នាយករដ្ឋមន្ត្រី Pedro Sánchez បានលើកឡើង ពីផែនការនេះ ប្រាប់កិច្ចប្រជុំកំពូលមួយ នៅទីក្រុងឌូបៃ កាលពីសប្តាហ៍មុន។ លោកថា «វេទិកានានា នឹងត្រូវបានទាមទារ ដើម្បីអនុវត្ត ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដែលមានប្រសិទ្ធភាព»។ មេដឹកនាំ សង្គមនិយម រូបនេះ ក៏បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់អេស្ប៉ាញ ដើម្បីធ្វើឱ្យ នាយកប្រតិបត្តិនៃវេទិកាបច្ចេកវិទ្យា ប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការខកខាន ក្នុងការដកចេញនូវមាតិកា ដែលខុសច្បាប់ ឬ ស្អប់ខ្ពើម។

គួរបញ្ជាក់ថា អូស្ត្រាលី ក្លាយជាប្រទេសដំបូង លើពិភពលោក ដែលហាមឃាត់ក្មេងជំទង់ពី វេទិកាពេញនិយមបំផុត រួមទាំង Facebook, Instagram និង TikTok កាលពីខែធ្នូ ឆ្នាំមុន។ បារាំង និង ព័រទុយហ្គាល់ ក៏បានព្យាយាមធ្វើតាមដែរ។
អេស្ប៉ាញ បានចូលរួមជាមួយប្រទេស ដាណឺម៉ាក ក្រិក និង បារាំង ក្នុងការដឹកនាំការជំរុញឱ្យមានសកម្មភាព ស្រដៀងគ្នានេះ នៅទូទាំងសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។