ហេតុការណ៍បាញ់ប្រហារមួយ សម្លាប់មនុស្ស១នាក់ នៅខេត្ត British Columbia

សារព័ត៌មានកាណាដា CBC News បានរាយការណ៍ថាមនុស្ស១០នាក់ ក្នុងនោះរួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់បានស្លាប់ ក្រោយមានហេតុការណ៍បាញ់ប្រហារមួយក្នុងទីក្រុង Tumbler Ridge នៃខេត្ត British Columbia កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ (ម៉ោងនៅកាណាដា)។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

CBC News បានឱ្យដឹងថាមនុស្ស ៦នាក់បានស្លាប់នៅក្នុងវិទ្យាល័យមួយ ២នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅឯផ្ទះមួយដែលប៉ូលិសជឿថាមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារខាងលើ។ ចំណែកមនុស្សម្នាក់ផ្សេងទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើងក៏ត្រូវបានបញ្ជាក់ថាបានស្លាប់ផងដែរ។

ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការហេតុការណ៍បាញ់ប្រហារខាងលើនោះទេ។ តាម CBC News មនុស្ស២៥នាក់ផ្សេងទៀតដែលរងរបួសកំពុងស្ថិតក្រោមការព្យាបាល នៅឯមន្ទីរពេទ្យក្នុងតំបន់៕

ប្រភព៖ Fresh News

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close