ក្រោយទាហាន៥នាក់ស្លាប់ អង់គ្លេសមិននៅស្ងៀមទៀតឡើយ ចំពោះក្រុម IS

កាលពីថ្ងៃទី ១០ ខែមករា កន្លងមក កម្លាំងទាហានអង់គ្លេស ដល់ទៅ៥នាក់បានស្លាប់និងរបួសជាច្រើននាក់ ក្នុងការវាយប្រហារដោយមីស៊ីល ពីក្រុមភេរវកម្ម IS នៅជិតព្រំដែន ប្រទេសអីរ៉ាក់ ។ សកម្មភាពខាងលើ បានធ្វើឲ្យ អង់គ្លេស ក្តៅស្លឹកត្រចៀក មិនអាចស៊ូទាំងបានទៀតឡើយ ដោយសម្រេច បញ្ជូនយន្តហោះទំនើបបំផុតទៅកម្ចាត់ក្រុម IS ។

កាលពីពេលថ្មីៗនេះទាហានអង់គ្លេស៥នាក់បានស្លាប់ដោយសារតែការវាយប្រហារ ពីក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។ នៅពេលនេះ ក្រសួងការពារជាតិអង់គ្លេស បានសម្រេចបញ្ជូនយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន ប្រភេទ F-35 ត្រៀមវាយប្រហារទៅលើក្រុមភេរវកម្ម IS ជាការសងសឹក។

ការប្រកាសបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារ គឺជាការចាប់ផ្តើមថ្មីរបស់អង់គ្លេស នៅក្នុងប្រទេសស៊ីរី ។មានប្រសាសន៍ទៅកាន់ ទៅកាន់កម្លាំងទាហាន អង់គ្លេស រដ្ឋមន្ត្រីការពារជាតិ លោក Gavin Williamson បានលើកឡើងថា អង់គ្លេស បានបង្កើនកម្លាំងវាយប្រហារ ក្រុមភេរវកម្ម IS នៅតំបន់ភាគខាងកើតស៊ីរី ។ ការសម្រេចខាងលើរបស់ អង់គ្លេស កើតឡើង ក្នុងពេលដែល ប្រធានាធិបតីអាមេរិកដូណាលត្រាំបាន ប្រកាស់ពីគម្រោង ដកទាហានចេញពីស៊ីរី ។

បច្ចុប្បន្ន អង់គ្លេស មានយន្តហោះចម្បាំង ទំនើប F-35១៧ គ្រឿង ក្នុងចំណោម៤៥គ្រឿងដែលបានបញ្ជាទិញ ពីក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin របស់អាមេរិក ។ យន្តហោះចម្បាំងដែលមានយុកាលច្រើនឆ្នាំប្រើប្រាស់នៅក្នុងជួរកងទ័ពអាកាស ដូចជា Tornado ត្រូវអង់គ្លេស បោះបង់ចោលដោយ ដាក់ឲ្យប្រើប្រាស់ប្រភេទទំនើបដូជា Typhoon ក្នុងការវាយប្រហារទ្រងទ្រាយធំនៅតំបន់មជ្ឈឹមបូព៌ា ។

ប្រភេទយន្តហោះទាំងនោះត្រូវ បានអភិវឌ្ឍន៍បន្ថែម ហើយបំពាក់មីស៊ីលទំនើបៗ ដូចជា មីស៊ីល Storm Shadow មីស៊ីល Meteor ជាដើម។

ក្រុមអ្នកវិភាគឡើកឡើងថា ការដែលអង់គ្លេស ប្រើប្រាស់យន្តហោះចម្បាំងទំនើបបំផុតលើពិភពលោក F-35 ទៅកាន់ប្រទេសស៊ីរី គឺជា ឧកាសដើម្បីឲ្យកម្លាំងទាហានអង់គ្លេស បានសាកល្បង នៅក្នុងស្ថានភាពពិត នៃសមរភូមិប្រយុទ្ធ ។ក្រៅពីនេះគឺជាការវាយប្រហារសងសឹកទៅលើក្រុមភេរវកម្ម IS ដែលបានបាញ់មីស៊ីលសម្លាប់ទាហានអង់គ្លេស៥នាក់នឹងរបួសជាច្រើន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close