ថ្ងៃនេះ! ប្រេងឆៅបន្តឡើងថ្លៃ ក្រោយលោក ត្រាំ ថា អាមេរិកនឹងបន្តវាយអ៉ីរ៉ង់

តម្លៃប្រេងបានកើនឡើងជាង ៤ភាគរយ នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៉ីរ៉ង់ រួមទាំងទៅលើគោលដៅថាមពល និងប្រេង ក្នុងប៉ុន្មានសប្តាហ៍ទៅមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ១០៦ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤.៨ភាគរយ ខណៈប្រេងឆៅអាមេរិក West Texas ⁠Intermediate មានតម្លៃ ១.០៤ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤.២ភាគរយ នៅក្នុងម៉ោងជួញដូរព្រឹកនេះ។

ការគំរាមគំហែងចំពោះចរាចរណ៍តាមផ្លូវសមុទ្រ បានកើនឡើងនៅពេលដែលជម្លោះ⁠រាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រសួងការពារជាតិកាតា បានឱ្យដឹងថាកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលជួលឱ្យក្រុមហ៊ុន QatarEnergy បានរងការវាយប្រហារដោយមីស៉ីលគ្រូសរបស់អ៉ីរ៉ង់ នៅក្នុងដែនទឹករបស់កាតា។ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការរំខានចំពោះដំណើរការផ្គត់ផ្គង់ នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប នៅក្នុងខែមេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close