តម្លៃប្រេងឆៅធ្លាក់ចុះបន្តិច ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៉ីរ៉ង់ កំពុងជាប់គាំង

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច ក្នុងការជួញដូរនាពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ បន្ទាប់ពីបានកើនឡើងយ៉ាងខ្លាំងកាលពីវគ្គមុន ខណៈដែលកិច្ចចរចាសន្តិភាពអាមេរិក-អ៉ីរ៉ង់កំពុងជាប់គាំង ហើយប្រទេសទាំងពីរបន្តការរឹតបន្តឹងលើលំហូរពាណិជ្ជកម្ម តាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ​ Brent មានតម្លៃ ១០១.៧៦ដុល្លារក្នុង​មួយ​បារ៉ែល រីឯ​ប្រេងឆៅអាមេរិក West Texas មានតម្លៃ ៩២.៨២ដុល្លារក្នុងមួយបារ៉ែល ដែលជាតួលេខថយចុះតិចតួចធៀបនឹងថ្ងៃ​ពុធ​។

ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ តាមការស្នើពីអ្នកសម្របសម្រួលប៉ាគីស្ថាន តែអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែរឹតបន្តឹងការចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០ភាគរយមកផ្គត់ផ្គង់ប្រចាំថ្ងៃដល់ពិភពលោក៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close