ឯកឧត្តម វេង សាខុន រដ្ធមន្រ្តីក្រសួងកសសកម្មចុះពិនិត្យសហគមន៏កសិកររាសីសាមគ្គី
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរទៅពិនិត្យសហគមន៍កសិករតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។
បច្ចុប្បន្នសហគមន៍មានសមាជិក ១៦៨គ្រួសារ កំពុងដាំបន្លែច្រើនប្រភេទលើផ្ទៃដីប្រមាណ ២០ហត សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងមូុលដ្ឋាន និងទីផ្សារភ្នំពេញ។ សម្រាប់តែកសិករម្នាក់ក្នុងចំណោម កសិករទាំង ១៦៨គ្រួសារនេះ ប្រភេទជីស្លឹកវែង(ជីពងទាកូន) ដែលកំពុងមានទីផ្សារខ្ពស់ គឺគាត់អាចប្រមូលផលបានជាង ៤៥ -៥០តោន ក្នុង១ហត ក្នុង១ឆ្នាំ ពោលគឺ១ថ្ងៃគាត់អាចផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញបានជាង ៣តោន។
សូមបញ្ជាក់ថា សហគមន៍នេះត្រូវបានបង្កើតឡើងដោយគម្រោងកម្មវិធីជម្រុញផលិតកម្មស្បៀង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ផលិតកម្មបន្លែសុវត្ថភាពក្នុងស្រុក កាត់បន្ថយការនាំចូល និងធានាដល់សុខភាពរបស់អ្នកបរិភោគ។ អ្វីដែលជាទីមោទនៈនោះ បើទោះបីគម្រោងកម្មវិធីនេះត្រូវបានបញ្ចប់សម្រាប់សហគមន៍គំរូនេះ ពួកគាត់នៅតែមានឆន្ទៈរួមគ្នាបន្តការដាំដុះបន្លែសុវត្ថភាព ដើម្បីផ្គត់ផ្គង់តាមតម្រូវចិត្ត និងតម្រូវការទីផ្សារដដែល ហើយផលិតផលបន្លែរបស់សហគមន៍ក៏ត្រូវបានទទួលស្គាល់ពីអគ្គនាយកដ្ឋានកសិកម្មថាជាសហគមន៍ដែលបានដាំបន្លែសុវត្ថភាពស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices)។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបាន ហើយលោកក៏បានសារទរដែលខេត្តបាត់ដំបងបានប្រែក្លាយពីខេត្តដែលធ្លាប់តែនាំចូលបន្លែស្ទើរតែទាំងអស់ ទៅជាខេត្តដែលនាំចេញបន្លែវិញក្នុងពេលបច្ចប្បន្ន ហើយសង្ឃឹមអាចបញ្ឈប់នាំចូលទាំងស្រុងនាពេលអនាគត ហើយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់សហគមន៍ថា គួររៀបចំកម្មវិធីដាំឲ្យខុសប្រភេទបន្លែគ្នា ខុសពេល ដើម្បីជៀសវាងអធិរេកទីផ្សារ ឬបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងអស្ថិរភាពតម្លៃ សិក្សាបន្ថែមពីការងារបច្ចេកទេសវេចខ្ចប់ ថែរ ក្សាទុកដាក់ និងការសន្សំ និងគ្រប់គ្រងរបស់សហគមន៍ឲ្យបានល្អ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។