ស្លាប់ជនចំណាកស្រុកជាង ១,៣០០នាក់ ប៉ងចូលអេស្ប៉ាញ ក្នុងរយៈពេល៥ខែ ឆ្នាំនេះ

អង្គការមិនមែនរដ្ឋាភិបាលនិយាយ កាលពីថ្ងៃពុធថា ជនចំណាកស្រុក ចំនួន ១,៣១៧នាក់ បានស្លាប់ ដោយសារព្យាយាម ធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៦នេះ។

អង្គការ Caminando Fronteras បញ្ជាក់ថា ជនអន្តោប្រវេសន៍ស្លាប់ទាំងនោះ រួមមានទាំង ស្រ្តី ១៤២នាក់ និងកុមារ ១២៩នាក់ អំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់តាមមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេខាងលិច ខណៈដែលមានទូកចំនួន ២៧គ្រឿង បានបាត់ខ្លួននៅកណ្តាលសមុទ្រ។

បើតាម straitstimes, កាលពីឆ្នាំ២០២៥ កន្លងទៅ ជនអន្តោប្រវេសន៍ចំនួន ៣,០៩០នាក់ បានស្លាប់ និងបាត់ខ្លួន។

ក្រុមសិទ្ធិមនុស្សនិយាយថា ជនចំណាកស្រុកកំពុងដំណើរការផ្លូវវែងជាង និងប្រថុយប្រថានឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីជៀសវាងការរកឃើញ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងកាត់បានកាន់តែខ្លាំង នៅ​តំបន់ Mauritania ដែលនៅជិតអឺរ៉ុប៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close