ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មនិងគណប្រតិភូចុះពិត្យការសាកល្បងដាំកប្បាសនៅខេត្តពោសាត់

ព្រឹកថ្ងៃអាទិត្យ ៨កេីត ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរជាមួយសហការីបានអញ្ជើញទៅពិនិត្យការសាកល្បងដាំកប្បាសរបស់ Jiangsu Lianfa ស្ថិតក្នុងខេត្តពោធិសាត់ ដែលបច្ចុប្បន្នកំពុងដាំសាកល្បងលើផ្ទៃដី៣អា។

ជារួមដំណាំកំពុងមានការលូតលាស់បានល្អសមស្របតាមគុណភាពដី និងក្សេត្យបរិស្ថាននៅតំបន់នេះ ហើយសង្ឃឹមថាកប្បាសនឹឹងផ្តល់់ផលបានយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្ត។ តាមអ្វីដែលអ្នកគ្រប់គ្រងបានឲ្យដឹងគឺថានេះជាការដាំសាកល្បងលើកទី១ បើទិន្នផលឈានដល់កម្រិតមួយដូចដែលក្រុមហ៊ុនចង់បាន នោះក្រុមហ៊ុននឹងដាំសាកល្បងលើកទី២លើផ្ទៃដីចំនួន១៨០ហត។ លោកបានបន្តថា បន្ទាប់ពីប្រមូលផលកប្បាសរួច ក្រុមហ៊ុននឹងដាំសណ្តែក ឬពោតដើម្បីបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល និងប្រើប្រាស់ដីឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ជូនថាក្រុមហ៊ុននឹងធ្វើការកែច្នឬៃផលិតផលកប្បាសនេះជាអំបោះសម្រាប់ផ្គត់ផ្គង់ឲ្យររោចងក្រងវាយនភ័ណ្ឌធ្វើជាក្រណាត់រួចផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរសំលៀកបំពាក់នៅទូទាំងពិភពលោកចំនួន១២ ក្នុងចំណោមនោះមាន ២ ដែលកំពុងដំណេីរការនៅកម្ពុជាគឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory ក្នុងខេត្តពោធិសាត់ផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មកររបស់់ក្រុមហ៊ុនដែលបានខិតខំយកចិត្តទុក និងស្មារតីទទួលខុសត្រូវក្នុងការដាំសាកពិសោធន៍សំណាំកប្បាសសម្រេចទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ នេះជាជោគជ័យជំហានដំបូង នៅមានការងារជាច្រើនដែលត្រូវអនុវត្តបន្ត ធ្វើយ៉ាងណាឈានទៅសម្រេចគោលដៅចំបងរបស់ក្រុមហ៊ុននាពេលអនាគត។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងអាជ្ញាធរដែនដីដើម្បីរួមសហការគ្នាដោះស្រាយបញ្ហា និងបន្តអនុវត្តផែនការសកម្មភាពសំខាន់ៗឈានទៅធ្វើការអភិវឌ្ឍវិស័យផលិតកម្មកប្បាសជាលក្ខណប្រព័ន្ធខ្សែចង្វាក់ផលិតកម្ម (ដាំ ប្រមូលផល កែច្នៃ និងប្រើប្រាស់) នៅកម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគតដ៏ខ្លី។

សូមបញ្ជាក់ជូនផងដែរថាក្រុមហ៊ុនបានចុះ អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍវិស័យផលិតកម្ម និងកែច្នៃកប្បាសនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងលូតលាស់ ផ្តល់ជាផ្លែផ្កាគួរជាទីមោទន ហើយឯកឧត្ដមរដ្ឋមន្ត្រី ក៏ដូចជាក្រុមហ៊ុនសង្ឃឹម និងជឿជាក់ថាវិស័យផលិតកម្ម និងកែច្នៃកប្បាសនឹងពិតជាទទួលបានជោគជ័យដូចការរំពឹងទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close