បែកធ្លាយរឿងអាស្រូវ ៖ មេគយធំៗក្នុងខេត្តព្រះសីហនុ ចាប់រថយន្តគេចពន្ធបាន០៩គ្រឿង ថតរូបយកស្នាដៃ ?
(ព្រះសីហនុ)៖ បន្ទាប់ពីមានបែកធ្លាយព័ត៌មានរឿងអាស្រូវ៖ យកលុយ ជះឲ្យមេ ដើម្បីតូយកតំណែង កន្លែង ខ្លាញ់ ជា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ លោកទុំ ណូ បានបញ្ជាឲ្យ មន្ត្រីជំនាញ របស់ខ្លួន ឃាត់រថយន្ត ចង្កូតស្តាំបន្លំពន្ធចំនួន09គ្រឿង ជាបន្តបន្ទាប់ ដើម្បីយកស្នាដៃ ឡើង វិញ ព្រោះ ខ្លាច របូត តំណែងកន្លែង ខ្លាញ់។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា កំលាំង សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ពន្ធ័ បានឃាត់ រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធចំនួន09គ្រឿង ជាបន្តបន្ទាប់ ។ ប្រភពដដែលបន្ត ថា រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធទាំងអស់នេះនឹងត្រូវដកហូតទុកជាសម្បត្តិរដ្ឋដោយមិនមានការដោះស្រាយបងះស្រាយបង់ជាប្រាក់ពិន័យអោយម្ចាស់នាំយកទៅវិញបានឡើយ។
ប្រភពដដែលបន្តថា នេះជាលើកទី១ហើយដែលគេឃើញ លោក ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ លោកទុំ ណូ ចេញមុខ បង្ក្រាប រថយន្ត ចង្កូតស្តាំបន្លំពន្ធ ព្រោះថា កន្លងមកកុំថាឡើយរថយន្ត សូម្បី តែទំនិញ ក៏លោក មិនដែលឃើញបង្ក្រាបដែរ ។សង្ឈឹមថាលោក និងអនុវត្ត ការងារកបង្ក្រាបនេះឲ្យមានប្រសិទ្ធិភាព សំកុំបង្ក្រាប មួយពី យកស្នាដៃ រួច ជិះសេះលែង ដៃវិញ ដដែល នោះ។
សូមរំលឹកថា រឿងអាស្រូវលោក លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ដែលយក លុយ ជះ ឲ្យ លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ ដើម្បី តូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ ត្រូវបាន បែកធ្លាយ ហើយ បណ្តា ព័ត៌មាន ក្នុងស្រុកបានផ្សព្វផ្សាយ ឡើងព្រោងព្រាត ធ្វើឲ្យ លោក សឹង ទប់ខ្លួន មិនជាប់ ។ ហើយលោកបានព្យាយាម បញ្ជាឲ្យកូនចៅ ដើរបិទ បាំង មិនអោយ សារព័ត៌មាន ចុះ ឡើយ ព្រោះខ្លាច លោកគុណ ញឹម ខឹង អស់តំណែង ប៉ុន្តែទោះបីជា ព្យាយាមបិទបាំងយ៉ាងណាក៏ដោយក៏ព័ត៌មាននេះបានបែក ធ្លាយ អស់ ។
តាមមន្ត្រីអត់លិឌ ខ្លះបាន ទម្លាយ ឲ្យដឹងថា លោក ទុំ ណូ មេ សាខាគយខេត្តព្រះសីហនុ ដែលធ្លាប់មានរឿងអាស្រូវកាលពីកាន់ដំណែង មេគយ នៅខេត្តប៉ៃលិន បានដើរ អួតអាងប្រាប់មន្ត្រីគយ និងមន្ត្រីនៃស្ថាប័នផ្សេងៗ ឱ្យដឹង ពីការជះទឹកលុយទៅឲ្យ លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ បាន បើ គ្មានការជះលុយ ឲ្យ មេទេ គាត់មិនអាច អង្គុយ នៅកន្លែងខ្លាញ់បានស្រួលបែបនេះឡើយ ។
ករណីបែកធ្លាយរឿង អាស្រូវលោកទុំ ណូ យកលុយទៅជះ អគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារ បានល្បីរន្ទឺ ត ត គ្នា ដូចទឹកបាក់ទំនប់អ៊ីចឹង ធ្លាយចេញពីខេត្តប៉ៃលិន រហូតដល់ខេត្តព្រះសីហនុ ដោយសារ កន្លងមក លោក ធ្លាប់ ធ្វើជាប្រធាន នៅទីនោះ តែ មាន រឿង អាស្រូវកាលពីកាន់ដំណែង មេគយ នៅខេត្តប៉ៃលិន ក្រោយមក លោកក៏ បាន កាន់តំណែងជា សាខាគយខេត្តព្រះសីហនុ វិញ ។
មន្ត្រីអត់លិឌ បានទម្លាយ ឲ្យដឹងថា ចាប់តាំងពីលោកទុំ ណូ បានចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសូហនុភ្លាមគឺគាត់មិនដែលខ្វល់អំពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹង និង ដាក់គំនាបមន្ត្រីអោយរាយការក្ដោបក្តាបប្រភពសេដ្ឋកិច្ចគ្រប់ច្រកល្ហកទាំងអស់ ដើម្បីស្រង់ដើមពីប្រភពចំណូលខ្មៅ ដែលកន្លងមកក្រុមមន្ត្រីគយខឹលខូចមួយចំនួនបានលាក់ទុកចែកគ្នាច្រកចូល
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។