ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ នឹង បានប្រារព្ធពិធី អបអរសាទរ ខួបលើកទី៤០ឆ្នាំ នៃទិវាថ្ងៃជ័យជម្នះ៧មករា នៅឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង

នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅសាលាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម ហុង វិណុល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង និងលោក អុក ហាន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងសហការី បានប្រារព្ធពិធីអបអរសាទរ ខួបទី៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា ។

ដែលមានការចូលរួមមាន ព្រះសង្ឃ គណបក្សស្រុក ក្រុមការងារថ្នាក់កណ្តាល ក្រុមប្រឹក្សាឃុំដូង ថ្នាក់ដឹកនាំគណបក្សឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដូង ក្រុមគ្រូពេទ្យមណ្ឌលសុខភាពដូង ថ្នាក់ដឹកនាំភូមិ លោកគ្រូ អ្នកគ្រូ សាលាទាំង៩ក្នុងឃុំដូង ក្រុមយុវជន សសយក និងប្រជាការពារ ឃុំដូងសរុបចំនួន582 អង្គ/នាក់ ស្រីចំនួន249នាក់។

ក្រោយកម្មវិធីបានបញ្ចប់ ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខអតីតប្រធានភូមិ ត្រពាំងធំ ឃុំដូង ដែលកំពុងមានជំងឺជាទម្ងន់ សម្រាកព្យាបាលនៅគេហដ្ឋាន ហើយក្រុមការងារបានជួយឧបត្ថម្ភជាថវិកាសម្រាប់ទិញថ្នាំបន្តព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close