មែនក៏អី….នាយឧត្តមសេនីយ៍ ធឹមសុផា គ្រួសារនិយមមែន ខណៈយកក្រុមគ្រួសាររបស់គាត់រហូតដល់១១នាក់ មកកាន់តំណែងក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ភ្នំពេញ៖ ពុទ្ធោបែកធ្លាយរឿងមិនប្រក្រតីថា៖ នាយឧត្តមសេនីយ៍ ធឹមសុផា គ្រួសារនិយមមែន ខណយកក្រុមគ្រួសាររបស់ឍគាត់រហូតដល់១១នាក់ មកកាន់តំណែងក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។

នេះបើតាមការលើកឡើងលើផេក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដោយបានអះអាងទៀតថា៖ ខ្លួនបានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយនាយឧត្តមសេនីយ៍ធឹម សុផា ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃរួមមានដូចខាងក្រោម៖

១- លោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សរា អគ្គនាយករង ត្រូវជាកូនប្រសារ និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនប្រសារលោក ធឹម សុផា (២ឆ្នាំឡើងពិនាយរងការិយាល័យដល់អគ្គនាយករង និងពីសក្តិ៣ដល់ផ្កាយ២ កំពុងធ្វើសំណើសុំផ្កាយ៣)។

២- លោកវរសេនីយ៍ត្រី ណយ សុភិរុណ អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាកូនរបស់ ធឹម សុផា មានវ័យ២១ឆ្នាំ រៀនអត់ចប់ទី១២ (២ឆ្នាំឡើងពីព្រឹន្ទបាលដល់សក្តិ៤ កំពុងស្នើសុំ៤កន្លះ និងផ្លោះពីនាយរងការិយាល័យ ទៅជាអនុប្រធាននាយកដ្ឋាន) ដោយមានគោលបំណងស្នើសុំឡើងតួនាទីជាអគ្គនាយករងនៅឆ្នាំ២០២០មុនឪចូលនិវត្ត២០២០។

៣- លោកស្រីវរសេនីយ៍ទោ ណយ សុផារត្ន ត្រូវជាកូនរបស់លោក ធឹម សុផា នាយរងការិយាល័យបុគ្គលិក (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប) ពុំដែលមកធ្វើការ ប៉ុន្តែសក្តិ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។

៤- លោកវរសេនីយ៍ទោ ស វុត្ថា ត្រូវជាកូនប្រសារលោក ធឹម សុផា (ប្តីរបស់ណយ សុផារត្ន) ជានាយរងការិយាល័យភស្តុភារ និងគណនេយ្យ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ (ចូលក្របខណ្ឌឆ្នាំ២០១៧)។

៥- លោកស្រី អនុសេនីយ៍ឯក ណយ ចរិយា ត្រូវជាកូនរបស់ លោក ធឹម សុផា (ប្រពន្ធរបស់ សុក្រឹត្យ ថនឥស្សរា) ជានាយរងការិយាល័យវិភាគពត៌មានសវនកម្ម ចូលក្របខណ្ឌឆ្នាំ២០១៨ (១ឆ្នាំឡើងសក្តិ៣ដង)។

៦- លោកឧត្តមសេនីយ៍ទោ ណយ សុផានរិន្ទ ត្រូវជាកូនរបស់លោក ធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភស្តុភារ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង

៧- លោកឧត្តមសេនីយ៍ទោ សាន ស៊ីណា ត្រូវជាប្អូនថ្លៃ ប្រធាននាយកដ្ឋានសវនកម្មទី១

៨- លោក ស វុទ្ធី ត្រូវជាដន្លងលោក ធឹម សុផា (ឪពុករបស់ស វុត្ថា) ជាអនុប្រធាននាយកដ្ឋានសវនកម្មទី២ កំពុងស្នើឡើងជាអគ្គនាយករង

៩- លោកវរសេនីយ៍ត្រី គូ ប្រុស ត្រូវជាក្មួយប្រុសលោក ធឹមសុផា កាន់នាយរងការិយាល័យសវនកម្មទី៣

១០- លោកវរសេនីយ៍ត្រី ហាវ ហឿម ត្រូវជាក្មួយលោក ធឹមសុផា កាន់ដំណែងជានាយរងការិយាល័យសវនកម្មទី២

១១- លោកវរសេនីយ៍ទោ អ៊ុង សាខន (ពូរបស់សុក្រឹត្យ ថនឥស្សារា) នាយរងការិយាល័យរដ្ឋបាល កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុបក្រៅពីនឹងនៅមានក្មួយ ប្អូនជីដូនមួយ និងសាច់ថ្លៃជាច្រើននាក់ទៀតដែលបម្រើការងារក្នុងអង្គភាពតែមួយ។

បន្ទាប់ពីរៀបរាប់ឈ្មោះចំៗនៃភពមិនប្រក្រតីខាងលើ ករណីនេះខាងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងតាមស្រាវជ្រាវយកភស្តុតាងដេីម្បីសាកសួរសម្ដេចក្រឡាហោម សខេង

ដេីម្បីដោះស្រាយបញ្ហា ក្រសួងគ្រួសារនិយម ខណៈដែលពលរដ្ឋជាច្រេីនមិនត្រូវមានឱកាសកាន់កិច្ចការទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់អោយគូច ធឹម សុផា អស់ទៅហេីយ ។

ជុំវិញករណីអង្គភាពខ្មែរ៧មករាមិនអាចទាក់ទងបានទេពីលោកនាយឧត្តមសេនីយ៍ ធឹមសុផា គ្រួសារនិយមមែន ខណៈយកក្រុមគ្រួសាររបស់គាត់រហូតដល់១១នាក់ មកកាន់តំណែងក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close