ប្រធានាធិបតីអាមេរិកព្រមានដកខ្លួនចេញពី ណាតូ

ការព្រមានដកខ្លួនចេញពីអង្គការអន្តរជាតិនានារបស់លោកត្រាំ បានក្លាយទៅជាទម្លាប់ទៅហើយ ដោយលោកបានដកអាមេរិក ចេញពី អង្គការ ស្ថាប័នជាច្រើននៅលើពិភពលោក ទទួលរងការរិះគន់យ៉ាងខ្លាំង ពីគ្រប់ទិសទី ។

ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ សាជាថ្មីបានបង្ហាញពីគោលបំណងដកខ្លួនចេញពីអង្គការណាតូ ក្រោយពេលមានការសង្ស័យ ដល់ទំនាក់ទំនងសម្ងាត់រវាងលោកត្រាំ នឹងរដ្ឋាភិបាលរុស្ស៊ី របស់លោកពូទីន។

សារព័ត៌មាន New York Times បានផ្សាយថា តាំងពីឆ្នាំ២០១៨មកដល់ពេលនេះ លោកត្រាំបានព្រមានដលខ្លួនចេញពីអង្គការណាតូជាច្រើនលើកច្រើនសា ។ សម្ព័ន្ធមិត្តយោធា រវាងអាមេរិក អឺរ៉ុបកាណាដាបានបង្កើតឡើងជាង៧០ឆ្នាំកន្លងមក ដើម្បីទប់ស្កាត់ការ គំរាមកំហែងពីរុស្ស៊ី ។ លោកត្រាំធ្លាប់បានថ្កោលទោសថាអង្គការណាតូ បានធ្វើឲ្យអាមេរិក ទន់ខ្សោយ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាប្រសិនបើលោកត្រាំសម្រេចដកអាមេរិកចេញពី ណាតូនោះ អាមេរិកនិងស្ថិតនៅឯកោកជាក់ជាមិនខាន ដោយគ្មានប្រទេសណាមួយទុកចិត្តលើអាមេរិក ទៀតនោះឡើយ ។

ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងដឹកនាំអាមេរិក លោកបានធ្វើឲ្យពិភពលោកប្រែប្រួល យ៉ាងខ្លាំង ដោយសារតែ លោកបានសម្រេច ដកអាមេរិក ចេញពីអង្គការ ស្ថានប័នធំៗ និងកិច្ចព្រមព្រៀង អន្តរជាតិនានា ។ លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដកអាមេរិកចេញពី កិច្ចព្រមព្រៀងបរមាណូអីរ៉ង ដកអាមេរិកចេញពី UNECEF …។

ប្រសិនបើលោកត្រាំនៅតែបន្តសកម្មភាពបែបនេះទៀត អាមេរិក និងត្រូវបាត់បង់គ្រប់យ៉ាងពិសេសគឺសម្ព័ន្ធមិត្តដែលធ្លាប់ជិតស្និតអាមេរិក អស់ទំនុកចិត្ត។ នៅពេលនោះ ចិនគឺជាប្រទេស ដែលនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសកម្មភាពរបស់អាមេរិក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close