មន្ត្រីគយចាប់ពីប្រធានសាខា អនុនាយកដ្ឋានរហូតដល់មន្ត្រីនៅតាមខេត្ត-រាជធានីចំនួន២៧រូបត្រូវបានតែងតាំង ផ្លាស់ប្ដូរ និងដាក់អោយចូលនិវត្តន៏
ភ្នំពេញ៖ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការគយ និងរដ្ឋាករលេខ០០៧ សហវ.ប្រក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសំរេច៖
១. លោក នូ សុីថា ពីប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យជំនួនលោក
ឆែ សុធា ដែលត្រូវបានដាក់អោយចូលនិវត្តន៏។
២. លោក ឡុញ វណ្ណៈ ប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរទៅជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស។
៣. លោកឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ។
៤. លោកអន សុីនួន អនុប្រធាននាយកដ្ឋានរដ្ឋាករ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ជំនួសលោកវ៉ូ វណ្ណា ដែល
ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបុគ្គលិកកន្លងមក។
៥. លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង។
៦. លោក ឈួន ហៃ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ។
៧. លោកលាង ហៃ ប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅជាអនុប្រធានសាខាគយ និងរដ្ឋាករភ្នំពេញ។
៨.លោកលឹម សម្បត្តិ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃសាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។
៩. លោកទូច លីដែល ជំនួយការនាយកដ្ឋានផែនការ និងបញ្ចេកទេស ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានផែនការ និងបញ្ចេកទេស។
១០. លោករឿន សុជាតិ អនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។
១១. លោកគង់ សុខផល្លាគុណ ជំនួយការនាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក។
១២. លោកជា សំណាង ប្រធានការិយាល័យកិច្ចការអន្តរជាតិ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។
១៣. លោកបណ្ឌិត ជួន ច័ន្ទសោភា ប្រធានការិយាល័យស្ថិតិ និងប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានបញ្ចេកទេសព័ត៌មាន។
១៤. លោកហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី។
១៥. លោក ងួន កុសល ប្រធានការិយាល័យគយ និងរដ្ឋាករអ៊ុយញ៉ុង ត្រូវបានផ្ទេរទៅជាប្រធានសាខាគយ និងរដ្ឋាករប៉ោយប៉ែត នៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ។
១៦. លោកសុី ថុនសុីថានា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសវនកម្មគយ។
១៧. លោកសង់ សិទ្ធានិត្យ អនុប្រធាននាយកដ្ឋានរបបគយ ត្រូវបានផ្ទេរភារកិច្ចអោយទៅជាអនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ។
១៨. លោកថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម ត្រូវបានផ្ទេរទៅជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង។
១៩. លោកនុត លីឆូយ ប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតថូល ខេមបូឌា ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម នៃសាខាគយ និងរដ្ឋាករខេត្តកោះកុង។
២០. លោកជា វុទ្ធី ជំនួយការនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក។
២១. លោកទិត ឌិន អនុប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ត្រូវបានតែងតាំងជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ។
២២. លោកឃឹម រដ្ឋា អនុប្រធានការិយាល័យកិច្ចការអន្តរជាតិ តែងតាំងជាប្រធានការិយាល័យសហប្រតិបត្តិការគយ នៃនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ។
២៣. លោក សរ សំអាត អនុប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតតេងឡាយ ត្រូវបានផ្ទេរភារកិច្ចទៅជាជំនួយការសាខាគយ និងរដ្ឋាករ ខេត្តក្រចេះ។
២៤. លោក ប៊ុយ ឡែវ អនុប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង សាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ត្រូវបានផ្ទេរទៅជាអនុប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងស្រែ នៃសាខាគយ និងរដ្ឋាករខេត្តក្រចេះ។
២៥.លោក អោម សុភៈ ភ្នាក់ងារការិយាល័យគយ និងរដ្ឋាករផែស្ងួតហុងឡេងហួរ ត្រូវតែងតាំងជាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ផែស្ងួតហុងឡេងហួរនៃសាខាគយ និងរដ្ឋាករផែស្ងួត។
២៦. លោកវ៉ា សូណាត ភ្នាក់ងារនាយកដ្ឋានរដ្ឋាករ ត្រូវតែងតាំងជាអនុប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ នៃសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល។
២៧.លោកគង់ សុីដារ៉ា ភ្នាក់ងារការិយាល័យគយ និងរដ្ឋាករមេមត់ ត្រូវតែងតាំងជាជំនួយការសាខាគយ និងរដ្ឋាករខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។