រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដឹកនាំ​មន្ត្រី​ជំនាញ​ដំណាំស្រូវ​ចុះ​សិក្សា​ស្វែងយល់​បទពិសោធន៍​នៅ​ហ្វីលីពីន​

​តប​តាម​ការ​អញ្ជើញ​របស់​បណ្ឌិត​ ​Matthew​ ​Morell​ ​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំស្រូវ​អន្តរជាតិ​ ​(​IRRI​)​ ​និង​ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បានដឹង​នាំ​មន្ត្រី​ជំនាញ​ផ្នែក​ដំណាំស្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ជា​ជ្លូ​វការ​រយៈពេល​ ​៣ថ្ងៃ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន​។​ ​

​យោង​តាមកម្ម​វិធី​ដែល​បាន​គ្រោងទុក​ ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​ក្រសួង​កសិកម្ម​ហ្វីលីពីន​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​ទាំងពីរ​ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ធ្វើ​នា​ឆ្នាំ២០១៥កន្លងមក​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏​មានការ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​វិទ្យាស្ថាន​ ​និង​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពី​ ​IRRI​ ​ដើម្បី​រួមគ្នា​វាយតម្លៃ​វឌ្ឍនភាព​នៃ​គម្រោង​ ​IRRI​ ​និង​គម្រោង​ពាក់ព័ន្ធ​ដែល​បាន​និង​កំពុង​អនុវត្តន៍​នៅ​កម្ពុជា​ ​ព្រមទាំង​ធ្វើការ​ផ្លាស់​ប្តូរ​បទពិសោធន៍​អំពី​យន្តការ​នៃ​ផលិតកម្ម​ពូជ​ ​ការ​បង្កាត់ពូជ​ ​ទីផ្សារ​ ​តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ​ ​និង​ការ​បំពេញ​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​តាម​អភិក្រម​នៃ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ ​ដើម្បី​លើកកម្ពស់​ផលិតកម្ម​ដំណាំស្រូវ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ ​និង​កាលានុវត្ត​ភាព​។​ ​

​មិន​តែប៉ុណ្ណោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​លោកនាយក​វិទ្យាស្ថាន​ ​IRRI​ ​នឹង​ចុះហត្ថលេខា​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​គ្រាប់ពូជ​របស់់​កម្ពុជា​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close