ភ្លើងឆេះព្រៃនៅអាមេរិក ធ្វើឲ្យក្រុមហ៊ុនធានារ៉ាបរងប្រកាសក្ស័យធន
ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គិសនី និង ហ្គាសPG&E ជាប់ពាក់ព័ន្ធនិងភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រនៅអាមេរិក កាលពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ដល់ទៅ ៨៦នាក់ ពេលនេះ គ្រោងដាក់លិខិត សុំការពារ ពីការក្ស័យធន នៅចុងខែមករានេះដល់រដ្ឋាភិបាលអាមេរិក ក្រោយពេលទាមទារសំណង ច្រើនលើសលុបពីជនរងគ្រោះដោយភ្លើងឆេះព្រៃ។
នៅថ្ងៃទី១៥ខែមករា ក្រុមហ៊ុន PG&Eដែលមានទីតាំងនៅ San Francisco បានប្រកាសឲ្យដឹងថា ក្រុមហ៊ុន ត្រូវសងសំណង គិតជាទឹកប្រាក់ជាង ៣០ពាន់លានដុល្លារអាមេរិក ដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃ Camp Fire កាលពីខែតុលាឆ្នាំ២០១៨។
ការសម្រេចខាងលើកើតឡើងក្រោយពេលដែលអគ្គនាយក ក្រុមហ៊ុនលោក Geisha Williams បានប្រកាសលាលែងចេញពីតំណែង ។
ពាក់ព័ន្ធនិងការសម្រេចសុំការពារ ក្ស័យធន គឺត្រូវដាក់លិខិត ឲ្យបានមុន១៥ថ្ងៃ ក្រោយពេលជូនដំណឹង។ ការសម្រេចខាងលើ របស់ក្រុមហ៊ុន PG&E នឹងធ្វើឲ្យប៉ះពាល់ដល់ អតិថិជនដល់ទៅជាង១៦លាននាក់នៅ កាលីហ្វ័រញ៉ា។
Camp Fire ត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បង្ករការខូចខាតយ៉ាងធំធេងទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ ភ្លើងចាប់ផ្តើមឆាប់ឆេះនៅថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ២០១៨ ហើយគ្រប់គ្រងបានទាំងស្រុងនៅថ្ងៃទី២៥ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។