សមាជិកសភាអាមេរិក៖ ជំនួបលើកទីពីរ រវាងលោកត្រាំ និងគីម ជុង អ៊ុន អាចធ្វើឡើងនៅហាណូយ
កន្លងមកមានព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីទីតាំងនៃជំនួបលើកទីពីររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ប៉ុន្តែនៅពេលនេះមានតំណាងរាស្ត្រអាមេរិកបានលើកឡើងថា ជំនួប រវាង លោកត្រាំនិង គីម ជុងអ៊ុន អាចធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម។
លោក Michael Mccaul សមាជិកជាន់ខ្ពស់នៃគណកម្មការកិច្ចការបរទេសរបស់សភាអាមេរិក បានលើកឡើងថា ខ្ញុំបានជួបពិភាក្សាជាមួយបណ្តា អគ្គរដ្ឋទូត នៅតំបន់អាស៊ីភាគអាគ្នេយ៍ នៅក្នុងក្រសួងការបរទេសអាមេរិក ពិភាក្សាពីបញ្ហាផ្សេង ក្នុងនោះមានទាំងទីតាំងនៃជំនួបនៅក្នុងប្រទេសវៀតណាមផងដែរ ។
កន្លងមកប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា ជំនួបលើកទីពីរនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ដោយលោកស្នើរឲ្យ រៀបចំជំនួបនៅក្នុងប្រទេសវៀតណាម។
ចំណែកភាគីកូរ៉េខាងជើង វិញ មកទលពេលនេះ នៅមិនទាន់ មានប្រតិកម្ម ណាមួយនៅឡើយ ទេ ពីព័ត៌មានដែលបានផ្សព្វផ្សាយនាពេលកន្លងមក។
ជាមួយគ្នានេះសារព័ត៌មាន The Straits Times បានផ្សាយថា វៀតណាមនឹងថៃ ស្ថិតនៅក្នុងបញ្ចីជ្រើសរើសសម្រាប់ជំនួបលើកទីពីរ ។ ប៉ុន្តែវៀតណាម គឺមានភាគរយខ្ពស់ជាង ដោយសារតែសន្តិសុខនៅវៀតណាមតឹងតែងជាងនៅប្រទេសថៃ ។ ចំណែកប្រទេសថៃកន្លងមក មានការវាយប្រហារ ជាបន្តបន្ទាបពីក្រុង ជ្រុលនិយមនៅភាគខាងត្បូង ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។