ក្រុមហូធី ជាង២០នាក់ស្លាប់ ដោយការវាយប្រហារ ពីអាកាសរបស់ក្រុមហូធី
កម្លាំងទាហានក្រុមហូធី ជាច្រើន បានស្លាប់នៅក្នុងការវាយប្រហារ តាមដែនអាកាស ពីសម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយសាឌីអារ៉ាប៊ី នៅក្នុងប្រទេស យ៉េមែន។
ប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងក្រុមហូធី២៣នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមដែនអាកាស ទាម្លក់គ្រាប់បែកទៅលើទីតាំងហ្វឹកហាត់របស់ក្រុមនេះស្ថិតនៅក្នុងស្រុក Maqbanah ភាគខាងលិចខេត្ត Ta’iz ។
សកម្មភាពយោធា ខាងលើ របស់សាឌីអារ៉ាប៊ីកើតឡើងក្នុងពេលដែលក្រុម ហូធី ឆ្លៀតឧកាស នៃការធ្វេសប្រហែស និងការចាប់អារម្មណ៍ទៅលើកិច្ចពិភាក្សាសន្តិភាព រៀបចំឡើងដោយអង្គការសហប្រជាជាតិ ។
ក្រុមហូធីបានបើកការវាយប្រហារទៅលើទីតាំង កម្លាំង ទាហានរបស់អារ៉ាបដោយកាំភ្លើងធំនិងមីស៊ីល ទៅលើភ្លាមៗនោះ អារ៉ាប់ ក៏បានបើកការវាយប្រហារតបតវិញ ដោយយន្តហោះដម្បាំង ។
ភាពតានតឹងនៅក្នុងទឹកដីយែម៉ែន កាន់តែខ្លាំងឡើង ហើយពលរដ្ឋនៅក្នុងតំបន់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងខ្លាចសង្គ្រាមវាយប្រហារ រាលដាល់ទៅដល់ខេត្ត ផ្សេងទៀត ក្នុងនោះមានខេត្តHodeidad ជាកន្លែងអង្គការសហប្រជាជាតិកំពុងតែត្រួតពិនិត្យ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។