កម្ពុជា​នឹង​ចុះ​ត្រជាក់​ជាថ្មី​ម្តង​ទៀត​នៅ​ចុងខែ​នេះ​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជានឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥-២៧ ខែមករា។

ការចុះត្រជាក់នេះ គឺដោយសារតែជ្រលងសម្ពាធខ្ពស់នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា, ក្នុងនោះ តំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សីតុណ្ហភាពអាចនឹងចុះមកនៅក្នុងរង្វង់ពី ១៧-១៩ អង្សាសេ។

ជាមួយនឹងការចុះត្រជាក់នាពេលខាងមុខនេះ ក្រសួងស្នើសុំឲ្យប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសានប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close