កាំកុងត្រូលតាមច្រកទ្វេរព្រំដែនខេត្តតាកែវបន្តឈរជើងដដែល ព្រោះរង់ចាំការណែនាំបន្ថែមពីក្រសួងមហាផ្ទៃ ?
ខេត្តតាកែវ៖ រហូតមកដល់ពេលនេះបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាអោយដកប៉ុស្តិ៍នៅតាមព្រំដែនអោយអស់ដោយអោយទុកតែប៉ូលីសអន្តោប្រវេសន៍នឹងគយរដ្ឋាករតែប៉ុណ្ណោះហើយរហូតមកដល់ពេលមានរយះពេលមួយសប្តាហណ៍៧ថ្ងៃមកហើយដែលអាជ្ញាធរខេត្តតាកែវមិនបានអនុវត្តន៏ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែនឡើយដោយប៉ុស្តិ៍ទាំងអស់នោះមិនបានដកចេញឡើយគឺនៅតែបន្តដាក់ប៉ុស្តិ៍ យកលុយដដែលដោយមិនខ្ចីខ្វល់ពីប្រសាសន៏ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលឡើយ។
មន្រ្តីសាលាខេត្តតាកែវបានអោយដឹងថា នៅខេត្តតាកែវនេះមានច្រកទ្វេរព្រំដែនចំនួន០៣កន្លែងដោយ១ច្រកទ្វេភាគីបាក់ដៃដែលស្ថិតក្នងស្រុកអង្គរបូរី ២ ច្រកទ្វេភាគីកំពង់ក្រសាំងស្ថិតក្នុងស្រុកបូរីជលសារនឹងទី៣ច្រកទ្វាអន្តរជាតិភ្នំដិនដែលស្ថិតក្នុងស្រុកគីរីវង់។ មន្រ្តីសាលាខេត្តដដែលបានបន្តទៀតថា: ចំពោះច្រកទ្វេភាគីបាក់ដៃនឹងកំពង់ក្រសាំងមានប៉ុស្តិ៍ឈរជើងចំនួន៤ទី១ប៉ូលីសអន្តោប្រវេសន៍ ២ ការិយាល័យគយនឹងរដ្ឋាករ ៣ ប៉ុស្តិ៍ កាំកុងត្រូល ៤ ប៉ុស្តិ៍ត្រួតពិនិត្យរបស់សាលាខេត្ត ចំណែកនៅច្រកទ្វេរភាគីអន្តរជាតិភ្នំដិនវិញមានប៉ុស្តិ៍ឈរជើងចំនួន៧អង្គភាពឯណ្ណោះដោយទី១ប៉ុស្តិ៍ អន្តោប្រវេសន៍ ២ ការិយាល័យគយនឹងរដ្ឋាករ ៣ កាំកុងត្រូល ៤ ពេទ្យសត្វ ៥ ប៉ុស្តិ៍ត្រួតពិនិត្យសាលាខេត្ត ៦ សុខាភិបាល ៧ ប៉ុស្តិ៍ប៉ូលីសពិនិត្យគ្រឿងញៀន។
ក្រុមអាជីវករអ្នករកសុីដឹកទំនិញចូលមកពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិនបាននាំគ្នានិយាយថានាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាអោយដកប៉ុស្តិ៍ ដែលឈជើងយកលុយចេញអោយអស់ដោយទុកតែ២ប៉ុណ្ណោះគឺនៅតែប៉ូលិសអន្តោប្រវេសន៍និងគយតែប៉ុណ្ណោះមកដល់ថ្ងែនេះអង្គភាពចំនួន៥នៅច្រកទ្វាអន្តរជាតិភ្នំនេះនៅតែបន្តឈជើងយកលុយដដែលដោយមិនបានដកចេញទៅតាមបទបញ្ជារបស់ប្រមុខរាជរាដ្ធាភិបាលកម្ពុជាឡើយ។
ចំណែកនៅច្រកទ្វាទ្វេភាគីបាក់ដៃនឹងកំពង់ក្រសាំងដែលមាន៤អង្គភាពនោះ២អង្គភាពមានប៉ុស្កិ៍ត្រួតពិនិត្យរបស់សាលាខេត្តនឹងកាំកុងត្រូលនោះនៅតែមិនទាន់ដកនៅឡើយទេរហូតមកដល់ថ្ងៃនេះ។ពាក់ពន្ធ័និងការមិនទាន់ដកប៉ុស្ត៏កាំកុងត្រូលតាមច្រកទាំងអស់នៅខេត្តតាកែវនេះកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ខ្មែរ៧មករាបានទាក់ទងសុំការសម្ភាសតាមប្រពន្ធ័ទូរសព្ឌ័ពីលោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលលោកបានអោយដឹងថានៅតាមប៉ុស្ត៏អន្តរជាតិទាំងអស់មន្ត្រីកាំកុងត្រូលមិនទាន់បានដកនៅឡើយទេដោយរងចាំការណែនាំពីអគ្គនាយកដ្ធានកាំកុងត្រូលសិនប៉ុន្តែមន្ត្រីកាំកុងត្រូលទាំងអស់ដែលឈរជើងនៅតាមច្រកទ្វេរភាគីមិនបានធ្វើសកម្មភាពអ្វីទាំងអស់។លោកប្រធានសាខាបានបន្តថាការដកប៉ុស្តិ៏កាំកុងត្រូលចេញយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ខែមករាឆ្នាំ២០១៩យ៉ាងយូរ។លោកប្រធានសាខាបន្តទៀតថាបានជាមន្ត្រីស្នាក់ការតាមច្រកមិនទាន់ដកចេញដោយសារមិនទាន់បញ្ចប់ភារកិច្ចនៅសេសសល់ប៉ុន្តែទោះបីយ៉ាងណាមិនអោយហួសថ្ងៃទី៣១ខែមករាជាដាច់ខាតប៉ុន្តែបើបញ្ចប់ភារកិច្ចហើយមុនថ្ងៃទី៣១ក៏ដកទៅតាមហ្នឹងព្រោះនេះជាបទបញ្ជារបស់រាជរាដ្ធាភិបាលកម្ពុជា។
គួរំលឹកផងដែរថា កាលពីរសៀលថ្ងែទី១១ ខែមករា ឆ្នំា២០១៩ កន្លងទៅនេះនៅឯមជ្ឈមណ្ឌលកោះពេជ្រពេលជួបក្រុមអ្នកសារព័តមានប្រចាំឆ្នាំនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាប៉ុស្តិ៍ នៅតាមច្រកទ្វេរភាគីតាមព្រំដែនទាំងអស់ត្រូវតែដកចេញដោយទុកអោយនៅតែប៉ូលីសអន្តោប្រវេសន៍នឹងគយរដ្ឋាករតែប៉ុណ្ណោះតែសម្រាប់ខេត្តតាកែវវិញប៉ុស្តិ៍ ដែលត្រូវមានឈ្មោះដកចេញនោះមិន ទាន់ដកចេញឡើយនៅតែបន្តសម្ងំយកលុយពីអ្នករកសុីដឹកទំនិញនាំចេញចូលមកពីស្រុកយួនដដែល។
លោក អ៊ូច ភា អភិបាលខេត្តតាកែវបានប្រាប់ខ្មែរ៧មករាអោយដឹងតាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ តាមទូរសព្ឌ័អោយដឹងថា ខាងខេត្តរង់ចាំការណែនាំបន្ថែមពីក្រសួងមហាផ្ទែទៀតថានឹងចាត់ចែងបែបណានោះអនុសាសន៍របស់សម្តេចតេជោយើងទាំងអស់គ្នាត្រូវតែគោរពជានិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។