កូរ៉េខាងជើង ត្រៀមបើកសម្ភោធ តំបន់ទេសចរណ៍ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត
តំបន់រម្មណីយដ្ឋានលំហែកាយឆ្នេរសមុទ្រ យ់ាងស្រស់ស្អាត់ របស់កូរ៉េខាងជើង ជិតបើកតំណើរការឲ្យភ្ញៀវទេសចរណ៍ទៅកម្សាន្តដោយសង្ឃឹមថានឹងទទួលបានផ្ញៀវទេសចរណ៍ជាច្រើន។
គេហទំព័រ Web 38 របស់កូរ៉េខាងជើង បានផ្សាយថា តំបន់ឆ្នេរសមុទ្រ Wonsan–Kalma នៅភាកអាគ្នេយ៍កូរ៉េខាងជើង បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ តំបន់ទេសចរណ៍នេះស្ថិតនៅជិតអាកាសយានដ្ឋាន និង ឆ្នេរសមុទ្រភាគខាងកើត ដេល កម្លាំងទាហានកូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំនិងមីស៊ីលនាពេលកន្លងមក ។
ឆ្នេរសមុទ្រ Wonsan-Kalma និងក្លាយទៅជាមជ្ឈមណ្ឌុល ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់កូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងជើង ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នៅពេលនេះតំបន់ទេសចរណ៍ខាងលើជិតរួចរាល់ហើយ ។តាមការព្យាករណ៍និងមានភ្ញៀវទេសចរណ៍បរទេសប្រមាណ១សែននាក់ធ្វើដំណើរមកកម្សាន្តនៅទីនេះ ភាគច្រើនអ្នកអ្នកទេសចរណ៍ជនជាតិចិន ។
ការសាងសង់តំបន់ទេសចរណ៍ខាងលើគឺមេដឹកនាំគីមជុងអ៊ុន ជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ។តាមគម្រោង ទីតាំងខាងលើនឹងសម្ភោធនៅខែតុលាឆ្នាំ២០១៩នេះ ចាំខួប ៧៤ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្ត កូរ៉េខាងជើង ។
ចាប់តាំងពី ការសាងសង់មកទលពេលនេះ មេដឹកនាំគីម ជុងអ៊ុន បានទៅត្រូវពិនិត្យ៣លើករួចមកហើយ ដើម្បីបញ្ជាការសាងសង់ឲ្យបានឆាប់រហ័សបំផុត ។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឲ្យសាងសង់ផ្លូវ និងសណ្ឋាគាបន្ថែមទៀត ព្រមទាំងតំបន់កម្សាន្ត នៅ រោងភាពយន្ត ពហុកីឡដ្ឋាន ដើម្បីទទួលបានការទាក់ទាញ់កាន់តែខ្លាំង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។