ពូចិត្តជានរក សារជាតិជាសត្វ ធ្វើទារុុណ្ឌកុមារអាយុ៤ឆ្នាំ វ៉ៃ ទាត់ ធាក់ តាមអំពើចិត្ត ចុងក្រោយនគរបាលខណ្ឌសែនសុខ ក្របួចបានហើយ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ (ប្រើអំបោស ខ្សែក្រវ៉ាត់ និងជើងវាយធាក់បណ្តាឲ្យរបួស និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ) នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។
ជនសង្ស័យឃោរឃៅ ឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
កុមារតូចរងគ្រោះឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុ០៤ឆ្នាំ(០៦-០៦-២០១៤) ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ (រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ និងរបួសលើដងខ្លួន និងត្រូវជាក្មួយ) ។
លោកនាយប៉ុស្តិ៍គោកឃ្លាក វណ្ណ បញ្ជាក់ថា ឪពុកម្តាយក្មេងប្រុស ហ៊េល ទេវា លែងលះគ្នា ម្តាយកុមារកន្លងមកក៏បានធ្វើបាបកូនៗនេះផងដែរ ឥលូវនេះគេចខ្លួនបាត់ហើយ។
ក្មេងប្រុសហ៊េល ទេវា និងបងស្រីបង្កើតម្នាក់ទៀត តែងតែនាំគ្នាលួចរត់ទៅរកឪពុកបង្កើតបែកចាន (ទោះមិនដឹងផ្ទះឪពុកនៅឯណាក៏ដោយ)។
ពួកគេទាំងពីរតែងតែត្រូវនគរបាលឃាត់ខ្លួនតាមផ្លូវបញ្ជូនមកផ្ទះនៅគោកឃ្លាង ខណ្ឌសែនសុខវិញ ព្រោះខ្លាចវង្វេង និងមានគ្រោះថ្នាក់ដោយប្រការណាមួយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។