មេដឹកនាំជប៉ុន និងរុស្ស៉ី ជួបគ្នាដើម្បីដោះស្រាយជម្លោះដណ្តើមកោះ គូរីល ដែរមានរយះពេលជាង៧០ឆ្នាំមកហើយ
មេដឹកនាំរបស់ប្រទេសជប៉ុន និងរុស្ស៊ី មានជម្លោះជាមួយគ្នាអស់រយៈពេលជាង៧០ឆ្នាំកន្លងមកហើយ ក្នុងការដណ្តើមយកកម្មសិទ្ធលើកោះ គូរីល (Kurils) ដែលជាកោះមួយក្នុងចំណោមកោះ៤នៅក្នុងសមុទ្រជប៉ុន ។
ដើម្បីបន្ធូរបន្ថយភាពតានតឹង មេដឹកនាំរបស់ប្រទេសជប៉ុន និងរុស្ស៊ី បានជួបពិភាក្សាគ្នាសារជាថ្មី ដើម្បីដោះស្រាយនូវជម្លោះនេះ ដែលបានអូសបន្លាយអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកហើយ និងជាជម្លោះលក្ខណៈអន្តរជាតិដែលមានរយៈពេលយូរជាងគេ ។
សូមបញ្ជាក់ជូនថា កោះ គូរីល មានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី និងនៅភាគខាងជើងប្រទេសជប៉ុន ដែលជប៉ុនអះអាងថាជារបស់ខ្លួន ប៉ុន្តែក្រោយជប៉ុនប្រកាសចាញ់សង្គ្រាមលោកលើកទីពីរកាលពីឆ្នាំ១៩៤៥ អតីតសហភាពសូវៀតបានចូលទៅកាន់កាប់លើកោះនេះ ។
ទាំងជប៉ុន ទាំងរុស្ស៊ី នៅតែអះអាងនូវកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការកាន់កាប់កោះ គូរីល នេះ ដែលជាហេតុនាំអោយមានភាពតានតឹងបានកើតឡើងរវាងប្រទេសទាំងពីរ និងនាំអោយមេដឹកនាំនៃប្រទេសទាំងពីរជួបពិភាក្សាគ្នារកដំណោះស្រាយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។