ក្រោយមានក្តីបារម្ភពី ការបន្តពន្យាពេលបោះឆ្នោត ព្រះមហាក្សត្រថៃចេញរាជក្រឹត្យប្រកាសយកថ្ងៃបោះឆ្នោត

ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ថៃ ត្រូវបានព្យាពេលម្តងហើយម្តងទៀត រហូតមកទលពេលនេះគឺ៥ឆ្នាំហើយចាប់តាំងពីរលោកស្រីយីងឡាក់រងការធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០១៤។ ពេលថ្មីៗនេះពលរដ្ឋថៃ នៅតែបារម្ភខ្លាចការបោះឆ្នោតនឹងត្រូវពន្យាពេលជាបន្តទៀត ។

នៅពេលនេះក្តីបារម្ភត្រូវបានលុបបំបាត់ក្រោយពេលដែល ព្រះមហាក្សត្រថៃ បានចេញរាជ្យក្រឹត្យ ឲ្យប្រកាសយកថ្ងៃបោះឆ្នោត ។ តាមច្បាប់ក្រោយចេញរាជ្យក្រឹត្យនោះ ថៃនឹងត្រូវបោះឆ្នោត ក្នុងរយៈពេល ២ឬ៣សប្តាហ៍ខាងមុខ ។

ក្រោយពីកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់ របស់លោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១៤នោះ មកដល់ពេលនេះ រាជក្រឹត្យមួយត្រូវបានចេញផ្សព្វផ្សាយ ដោយសម្រេចជ្រើសរើសយកថ្ងៃបោះឆ្នោតជាលើកដំបូងបំផុត ។

គណៈកម្មជាតិរៀបចំការបោះឆ្នោត រយៈពេល៥ថ្ងៃខាងមុខទៀតនេះ នឹងប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដ នៃការបោះឆ្នោតនៅក្នុងប្រទេសនេះហើយ ។

រាជក្រឹត្យត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ដោយគេហទំព័រព្រះបមរាជវាំង (Royal Gazette) គឺសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់បោះឆ្នោត ដែលព្រាង និងតាក់តែងឡើងដោយរដ្ឋាភិបាលយោធានោះ ។

កាលពីពេលកន្លងមក មន្ត្រីនៅក្នុងជួររដ្ឋាភិបាលថៃបានសន្យាថា ការបោះឆ្នោតជាតិអាចត្រូវរៀបចំធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែកាលបរិច្ឆេទនេះ ទំនងមិនអាចទៅរួចនោះទេ គឺត្រូវពន្យារពេលបន្ថែមទៀត ដោយអាស្រ័យថា រាជក្រឹត្យដែលរំពឹងទុកថាចេញក្នុងដើមខែមករានោះ ទើបតែចេញកាលពីថ្ងៃទី២៣ ខែមករា នេះទេ ។

ពាក់ព័ន្ធនិងតំណាងគណបក្សនយោបាយ ថ្នាក់ដឹកនាំគណបក្សភឿថៃ បានច្រានចោលព័ត៌មានថា លោកស្រីយីងឡាក់បានចង្អុលបង្ហាញ ក្នុងការជ្រើសរើស បុគ្គលសម្រាប់ប្រជេងតំណែងនៅក្នុងការបោះឆ្នោតខាងមុខ សម្រាប់គណបក្សភឿថៃ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close