ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨
ខេត្តស្ទឹងត្រែង៖គិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូរពងមាន់) ត្រូវបានសម្ភោធជាផ្លូវការនាព្រឹកថ្ងៃសៅរ៍ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ។
នេះជាលើកទី២ហើយដែលគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ ក្រោយពីបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧។
ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាជាមួយកងពលតូច អន្តរាគមន៍លេខ១២៨ រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា គ្រឿងឧបភោគបរិភោគ ប្រេងម៉ាស៊ូត ប្រេងសាំង ស័ង្កសី ដែកគោលចំរុះនិងរួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។