ស្លាប់៦នាក់ ក្នុងគ្រោះថ្នាចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ១
ព្រៃវែង)៖ កាលពីវេលាម៉ោង ១០៖៤៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩១–៩២ ក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបណ្តាលអោយមានមនុស្សប្រុសស្រី ៦នាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបែនពាក់ស្លាកលេខ ខ.ម ៤-9457 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរបញ្ជ្រាស់ទិសជាមួយរថយន្តរងគ្រោះ។ ពេលដល់ចំណុចកើតហេតុរថយន្តបែននេះបានរ៉េចង្កូតទៅបុករថយន្តជនរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-8096 ពេញទំហឹងធ្វើឲ្យផ្លោងធ្លាក់ផ្លូវ។
អ្នកបើករថយន្តរងគ្រោះត្រូវបានគេស្គាល់ថា ជាលោក ប៉ែន សៅសុម៉េតធា ជាមន្ត្រីនរគបាលប៉ុស្តិ៍រដ្ឋបាលថ្កូវនៃអធិការដ្ឋានស្រុកកំពង់ត្របែក។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្តាលឲ្យអ្នកនៅលើរថយន្តហាយឡែនឌ័រស្លាប់៦នាក់ ប្រុស៤នាក់ ស្រី២នាក់។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៦នាក់នោះរួមមាន៖ ឈ្មោះ ប៉ែន សៅសុម៉េតធា (ប្រុស), ឈ្មោះ ឃីម គា (ប្រុស), ឈ្មោះ ឌី វណ្ណៈ (ប្រុស), ឈ្មោះ ក្តាម (ប្រុស), ឈ្មោះ មោគ សុភាព (ស្រី), ឈ្មោះ ឡាយ ស្រីណិច (ស្រី)។
អ្នកបើកបររថយន្តបែនបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ រីឯរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយជាក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។