កម្លាំងទាហាន២លាននាក់ នឹងការពារអំណាចរបស់លោក ម៉ាឌូរ៉ូ
ក្រោយពេលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពីក្រុមប្រឆាំង ដោយកន្លងមក មេដឹកនាំបក្សប្រឆាំងបានប្រកាសតាំងខ្លួនជាប្រធានាធិបីនៅក្នុងប្រទេសនេះ និងអំពាវនាវដល់កម្លាំងទាហានឈប់គាំទ្រ ប្រធានាធិបតីម៉ាឌូរ៉ូ ធ្វើឲ្យស្ថានភាពកាន់តែតានតឹង ពិសេសក្រោយពេលដែលអាមេរិក និងលោកខាងលិច ប្រកាស់ទទួលស្គល់មេបក្សប្រឆាំងថាជាប្រធានាធិបតីស្រប់ច្បាប់នៅវេណេហ្ស៊ុយអេឡា។
សកម្មភាពរបស់ក្រុមប្រឆាំងអាចជម្រុញឲ្យមានសង្គ្រាមស៊ីវិល កើតឡើងដោយអាមេរិកអាចនិងលូកដៃ បញ្ជូនកម្លាំងទាហានមកការពារក្រុមប្រឆាំង ។ ចំណុចទាំងនោះហើយទើប ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកម៉ាឌូរ៉ូបានប្រកាស ពង្រីកកម្លាំងទាហានដល់ទៅ២លនានាក់ សម្រាប់ទប់តលស្ថានការណ៍ បញ្ជៀសដានជើង នៅក្នុងប្រទេសស៊ីរី។
មេដឹកនាំវេណេហ្ស៊ុយអេឡា Nicolas Maduro បានបញ្ជាក់អំពីផែនការពង្រីកកងជីវពលការពារជាតិដើម្បីឆ្លើយតប ចំពោះស្ថានការតានតឹង ជាមួយអាមេរិក ។
លោក Maduro បាននិយាយនៅមុនពេលប្រមូលផ្តុំកងទ័ព កាលពីថ្ងៃអង្គារថា លោកមានគម្រោងពង្រីកកងជីវពល បំពាក់អាវុធដល់ជនស៊ីវិល២លាននាក់ នៅពាក់កណ្តាលខែមេសាឆ្នាំនេះ ។
កងទ័ពបម្រុងនេះ គឺបង្កើតឡើងដោយ អតីតមេដឹកនាំ Hugo Chavez ដែលហ្វឹកហ្វឺនជនស៊ីវិលដើម្បីជួយដល់ កងកម្លាំងប្រដាប់អាវុធ និងការពារបដិវត្តិន៍សង្គមនិយមពីការវាយប្រហារ។
ការប្រកាសនេះ ខណៈទំនាក់ទំនងជាមួយអាមេរិក កំពុងតែមានអរិយភាពយ៉ាងខ្លាំង ។ អាមេរិកដកសេចក្តីទទួលស្គាល់ពីរដ្ឋាភិបាលលោក Maduro ថាជារដ្ឋាភិបាលស្របច្បាប់ ។
អ្នកវិភាគជឿថា ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ទំនងជាមិនអាចទៅរួចនោះទេ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ ថ្លែងថា «ជម្រើសទាំងអស់មាននៅលើតុរួចជាស្រេច»។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Pat Shanahan កាលពីថ្ងៃអង្គារ មិនបានបញ្ជាឲ្យបញ្ជូនកម្លាំងទាហានអាមេរិកទៅកាន់កូឡុំប៊ី ឬតំបន់ដែលកំពុងមានភាពចលាចលនយោបាយនោះឡើយ ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ថ្លែងកាលពីថ្ងៃអង្គារថា នឹងមានផលវិបាកធ្ងន់ធ្ងរ ចំពោះអ្នកទាំងឡាយណា មានបំណងគំរាមកំហែងដល់មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា Juan Guaido ។
លោក Bolton បានថ្កោលទោសចំពោះអ្វីដែលគាត់ហៅថា «គំរាមកំហែង» ចំពោះលោក Guaido ពីសំណាក់ប្រមុខរដ្ឋអាជ្ញាវេណេហ្ស៊ុយអេឡាថ្មីៗនេះ ។
លោកបញ្ជាក់ថា អ្នកទាំងឡាយណា ដែលព្យាយាមធ្វើឲ្យរបបលទ្ធិប្រជាធិបតេយ្យសាបសូន្យ ឬធ្វើឲ្យគ្រោះថ្នាក់ដល់ លោក Guaido នោះ នឹងប្រឈមមុខនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ។
អាមេរិក និងប្រទេសច្រើនផ្សេងទៀតទទួលស្គាល់ប្រធានរដ្ឋសភាវេណេហ្ស៊ុយអេឡា ដែលជាមេដឹកនាំគណបក្សប្រឆាំង ធ្វើជាប្រធានាធិបតីស្តីទី ហើយចំអកឡកឡឺយដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ Nicolas Maduro កាលពីឆ្នាំមុននោះថា ជារឿងគួរឲ្យខ្មាស់អៀន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។