សង្ស័យស្រវឹង បើករ៉ឺម៉កធ្លាក់លូបត់កស្លាប់
បុរសជាអ្នកបើករ៉ឺម៉កដឹកអ្នកទេសចរម្នាក់ត្រូវគេប្រទះឃើញស្លាប់ដោយបោកក្បាលបត់កជាមួយរ៉ឺម៉ករបស់ខ្លួននៅក្នុងលូ តាមបណ្តោយផ្លូវកូរ៉េទៅផ្សារចាស់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
ជនរងគ្រោះត្រូវគេបញ្ជាក់ថា មានឈ្មោះ កែវ ស៊ាងអ៊ីម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ។
ករណីនេះ ត្រូវគេសន្និដ្ឋានថា ជនរងគ្រោះអាចស្រវឹង បន្ទាប់មកក៏បើករ៉ឺម៉ូតូរបស់ខ្លួនធ្លាក់ផ្លូវចូលទៅក្នុងលូ រួចបោកក្បាល និងបត់កស្លាប់តែម្តង។
ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។