សម្តេចតេជោ ហ៊ុន សែន៖ ធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់លើផេកផ្លូវការសម្តេចថា៖« ធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ»។

សម្តេចបានមានប្រសាសន៍លើកឡើងថា ៖ យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា”

ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។ សូមអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។

ព្រោះសុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។ សម្តេចសូមជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង​ និងទទួលបាននូវលាភសំណាងល្អៗ នៅក្នុងឆ្នាំថ្មីនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close