រៀបចំពិធីប្រកាសផ្ទេរភារ:កិច្ច នឹងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តព្រះវិហារថ្មី
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តព្រះវិហារ ដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ត្រូវបានតែងតាំងជំនួសឯកឧត្តម យិន ចំណាន ដែលត្រូវទៅកាន់តំណែងជាស្នងការនគរបាល ខេត្តរតនគិរីវិញ ខណៈស្នងការនគរបាលខេត្តរតនគិរី ឧត្តមសេនីយ៍ទោ ងួន គឿន ត្រូវចូលនិវត្តន៍នោះ។ ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។