បាញ់ប្រហារ​សម្លាប់​មនុស្ស៥នាក់​នៅក្នុង​ក្លិប​ ​ប្រទេស​ម៉ិចស៊ីកូ​

​អំ​ពើ​ហឹង្សា​ ​បង្ក​រឡើង​ដោយ​ប្រដាប់​អាវុធ​ ​តែងតែ​កើតឡើង​នៅក្នុង​ប្រទេស​ម៉ិចស៊ីកូ​ ​ដែល​ជា​ប្រទេស​មាន​អំ​ពើ​ហឹង្​សា​ ​ពាក់ព័ន្ធ​គ្រឿងញៀន​ច្រើន​បំផុត​ ​។​ ​នៅពេល​នេះ​ ​មានការ​បាញ់ប្រហារ​នៅក្នុង​ ​ក្លិប​ ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ ​១០នាក់​ ​។

​ប៉ូលិស​មិច​ស៊ី​កូ​បាន​បញ្ជាក់​នៅ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩ថា​ ​យ៉ាងតិច​មនុស្ស៥នាក់​ស្លាប់​ ​និង៥នាក់​រង​របួស​ ​កាលពី​ថ្ងៃសៅរ៍​ ​ក្រោយពី​ខ្មាន់​កាំភ្លើង៤នាក់​ ​បាញ់ប្រហារ​នៅក្នុង​ក្លិប​មួយ​ ​ស្ថិតនៅ​ទីក្រុង​ ​Cancun​ ​ម៉ិចស៊ីកូ​ ​។​ ​

​មន្ត្រី​បាន​បង្ហើប​ថា​ ​ខ្មាន់​កាំភ្លើង​ម្នាក់​ប្រដាប់ដោយ​កាំភ្លើងវែង​ ​និង៣នាក់​ទៀត​កាំភ្លើងខ្លី​ ​បាន​បាញ់រះ​នៅ​ខាងក្នុង​ក្លិប​ ​La​ ​Kuka​ ​ស្ថិតនៅ​មហាវិថី​ ​ភាគ​កណ្តាល​ទីក្រុង​ ​Cancun​ ​ប្រហែល៤ម៉ៃ​ប៉ុណ្ណោះ​ពី​រមនីយ​ដ្ឋាន​ទេសចរណ៍​មាត់សមុទ្រ​ ​។​ ​ពីរ​នាក់​ក្នុងចំណោម​អ្នក​រង​របួស៥នាក់​ ​កំពុង​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃអាទិត្យ​ ​។​ ​

​ទីក្រុង​ ​Cancun​ ​និង​ទីក្រុង​ ​Quintaroo​ ​ប្រទេស​មិច​ស៊ី​កូ​នេះ​ ​បាន​ពើបប្រទះ​នូវ​អំពើ​ហិង្សា​កើនឡើង​បន្តបន្ទាប់​ ​ដែល​ប៉ូលិស​សហព័ន្ធ​បញ្ជាក់​ថា​ ​បណ្តាល​ឲ្យ​បាត់បង់ជីវិត៧៧៣នាក់​ ​ក្នុង​មួយឆ្នាំ​មុន​នេះ​ ​ប្រៀបធៀប៣៥៩នាក់​ ​បាត់បង់ជីវិត​កាលពី​ឆ្នាំ២០១៧​។​ ​

​ខែមករា​កន្លងទៅ​ ​ខ្មាន់​កាំភ្លើង៣នាក់​ ​ក្នុង​តំបន់​ ​Cancunនោះ​បាន​បាញ់សម្លាប់​មនុស្ស៧នាក់​ ​នៅក្នុង​ផ្ទះ​តែមួយ​ ​។​ ​បាញ់ប្រហារ​នោះ​ដោយសារ​ទំនាក់​រវាង​ក្រុម​ជួញដូរ​គ្រឿងញៀន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close