ចាប់ពី​ថ្ងៃនេះ​ ​រហូតដល់​ថ្ងៃទី២២​ ​កុម្ភៈ​ ​សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ឡើង​ដល់៣៦អង្សា​សេ​

យោង​តាម​ការព្យាករណ៍​អាកាសធាតុ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ឲ្យដឹង​ថា​ ​ចាប់ពី​ថ្ងៃនេះ​ ​រហូតដល់​ថ្ងៃទី២២​ ​ខែកុម្ភៈ​ ​សីតុណ្ហភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​បន្ត​កើនឡើង​បន្តិច​បន្ថែម​ទៀត​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។​

ដោយ​ក្នុង​នោះ​ ​សីតុណ្ហភាព​នឹង​ឡើង​ខ្ពស់​បំផុត​រង្វង់​ ​៣៥​ ​ទៅ៣៦អង្សា​សេ​ ​លើកលែងតែ​ខេត្តមណ្ឌលគិរី​ ​និង​រតនគិរី​ ​ដែល​ឡើង​ខ្ពស់​បំផុត​ ​៣០​ ​ទៅ៣២អង្សា​។​

ជាមួយគ្នា​ ​នៅ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល​ ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​តំបន់​មាត់សមុទ្រ​ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច​។​

ក្រសួង​ក៏បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បា​តុ​ភូ​ត​រន្ទៈ​ ​និង​ខ្យល់​កន្រ្តាក់​ដែល​អាច​នឹង​កើតមាន​នៅពេល​មេឃ​រក​កល​ភ្លៀង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close