ឯ​ក​ឧត្តម​រដ្ធ​មន្ត្រី​ក្រសួង​កសិកម្ម​ចុះ​ពិ​និ​ត្យ​ការ​ចឹញ្ចឹម​គោ​ជា​លក្ខណះ​គ្រួសារ​នៅ​ភូមិ​ដំបង​ដែក​ឃុំ​កោះរកា​

បន្ទាប់ពី​កម្មវិធី​ក្នុង​វត្ត​ពោធិ​វ័ន​កោះ​ប៉ែន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​ការ​ចិញ្ចឹម​គោ​ជា​លក្ខណ​គ្រួសារ​របស់​បងប្រុស​ ​ទួន​ ​សំ​អន​ ​នៅ​ភូមិ​ដំបង​ដែក​ ​ឃុំ​កោះរកា​។​ ​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្រ្តី​ក្នុងទឹក​ចិត្ត​សប្បាយរីករាយ​ ​លោកស្រី​ភរិយា​លោក​ ​សំ​អន​ ​បាន​បញ្ជាក់​ថា​ចាប់ផ្តើម​ដំបូង​ខ្ចីប្រាក់​គេ​ ​ចំនួន​ ​៥០ម៉ឺន​រៀល​ ​យក​មក​ប្រកបរបរ​នេះ​ ​ព្រោះ​មិន​ចង់​ឲ្យ​កូន​ធ្វើ​ចំណាកស្រុក​ ​និង​ចង់​បង្កើន​ជីវភាព​។​

តាំងពី​ឆ្នាំ២០១៦​ ​ដោយ​ទទួល​បាន​បច្ចេកទេស​ពី​មន្រ្តី​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បងស្រី​បាន​ខិតខំ​ ​សិក្សា​រៀនសូត្រ​ ​ដកស្រង់​ ​ ​ ​បទពិសោធន៍​ចិញ្ចឹម​គោ​ ​ថែ​រទាំង​ ​និង​ការពារ​ ​ព្យាបាល​ជំងឺ​ ​ទើប​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ​ ​គឺ​គ្រួសារ​មាន​ជីវភាព​ធូរធារ​ ​ជួប​ជំុ​កូន​ ​ចៅ​ ​ពួកគេ​បាន​រៀនសូត្រ​ ​មានការ​ងារ​ធ្វើ​ ​មាន​ប្រាក់ចំណូល​សមរម្យ​ ​ដោយសារ​ចំណូល​ពី​ការ​ចិញ្ចឹម​គោ​នេះ​ ​ក្នុង១ខែ​ ​ទទួល​បាន​ប្រាក់ចំណូល​ជាង​ ​៦លាន​រៀល​ជាមធ្យម​។​ ​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងស្រី​ដែល​បាន​ប្រកាន់យក​របរ​ចិញ្ចឹម​ ​គោ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​កែប្រែ​ជីវភាព​គ្រួសារ​។​ ​ចំណូល​ដ៏​ខ្ពស់​នេះ​ ​ធ្វើ​ឱ្យ​គ្រួសារ​គាត់​មាន​ជីវភាព​ល្អ​ប្រសើរ​ ​សុខដុមរមនា​ ​និង​មាន​សុភមង្គល​ ​ហើយ​នេះ​គឺជា​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ដែល​បាន​ពី​ការ​ចិញ្ចឹម​គោ​បំប៉ន​ ​ហើយ​ភាព​ជោ​គ​ជ័​ននេះ​គឺ​ស្រប​ទៅ​តា​មទ​ស្ស​វិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការងារ​បង្កាត់ពូជ​គោ​ ​និង​ត្រូវ​កែប្រែ​ប្រព័ន្ធ​ផលិតកម្ម​ចិញ្ចឹម​ឲ្យបាន​ប្រសើរ​ដោយ​គិត​ពី​ចំណី​ ​ការ​ថែ​រទាំង​ ​និង​ការពារ​ជងឺ​ ​ប្រយោជន៍​ដើម្បី​លើកកម្ពស់​គុណភាព​ផលិតកម្ម​ធានា​បាន​គុណភាព​ ​អនាម័យ​ ​និង​សុវត្ថិភាព​។​ ​លោក​បាន​ណែនាំ​ ​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ជួយ​រៀបចំ​កសាង​ឡ​ជីវឧស្ម័ន​ ​បង្កាត់​ពូ​ជ​សម្ប​និម្មិត្​ត​ ​និង​ការរៀបចំ​ចំណី​សម្រាប់​ត្រៀម​ទុក​រដូវ​ខ្វះខាត​ ​ដល់​គ្រួសារ​បងស្រី​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close