ស្រុក​អូររាំងឪ​ ​នៃ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​ជ្រើសរើស​ជា​ស្រុក​គំរូ​លើ​ ​ផ្នែក​អនាម័យ​ ​និង​បរិស្ថាន​ល្អ​

​មន្រ្តី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា​ ​ស្រុក​អូររាំងឪ​ ​នៃ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​ជ្រើសរើស​ជា​ស្រុក​គំរូ​ ​ទាំង​អនាម័យ​ ​និង​បរិស្ថាន​ ​នៅ​ទូទាំង​ប្រទេស​ ​នា​ពេល​ខាងមុខ​។​ ​ដូច្នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ ​ស្រុក​ ​ឃុំ​ ​ភូមិ​ ​ប្រជាពលរដ្ឋ​ទាំងអស់​ ​រួមគ្នា​ស្រឡាញ់​បរិស្ថាន​ ​និង​មាន​អនាម័យ​ ​ពិសេស​ការ​ចោល​ ​និង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។​

​ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​សាលាស្រុក​អូររាំងឪ​ ​កងកម្លាំង​ប្រដាប់​អាវ​វុធ​ទាំង៣ប្រភេទ​ ​សិស្សា​នុ​ ​សិស្ស​ ​និង​ប្រជាពលរដ្ឋ​សម្អាត​បរិស្ថាន​ជុំវិញ​ទីប្រជុំជន​ស្រុក​ ​តាម​ដងផ្លូវ​ ​តាម​ផ្សារ​ ​និង​សាលារៀន​ ​វត្តអារាម​ ​កាលពី​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​លោក​ ​រ័ត្ន​ ​វីរៈ​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លើកឡើង​ថា​ ​ភាព​ស្អាត​ ​មាន​អនាម័យ​ ​មនុស្ស​ម្នា​ក់ៗ​គឺ​អាច​ធ្វើ​បាន​ ​កុំ​គិតថា​អ្នកមាន​ ​ឬ​អ្នកក្រ​ ​ដោយ​លោក​បាន​ពន្យល់​ថា​ ​ប្រជាពលរដ្ឋ​ ​គ្រប់រូប​មិនថា​ឋានៈ​ ​តួនាទី​ ​មាន​ ​ឬ​ក្រ​ ​សុទ្ធតែ​មាន​សិទ្ធិ​ ​និង​តួ​នា​ទី​ស្មើ​ៗ​គ្នា​ ​ក្នុង​ការ​ស្រឡាញ់​ ​និង​សម្អាត​បរិស្ថាន​។​

​ជាមួយគ្នា​នេះ​ ​លោក​រដ្ឋលេខាធិការ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​មានកម្ម​វិធី​ពញា​ក់​ស្មារតី​ប្រជាពលរដ្ឋ​តាម​ទី​សាធារណៈ​បែបនេះ​ជាបន្តបន្ទាប់​រហូត​ ​ដើម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ភ្ញាក់​ស្មារតី​រួមគ្នា​សម្អាត​បរិស្ថាន​ ​អនាម័យ​ក្នុង​ផ្ទះ​យើង​ ​ភូមិស្ថាន​យើង​ ​ឃុំ​យើង​ ​ស្រុក​យើង​ ​ប្រទេស​យើង​ ​ដើម្បី​សោភណភាព​ ​និង​សុខភាព​យើង​ម្នា​ក់ៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close