អ្នកដំណើរជនជាតិខ្មែរ១២នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ
អ្នកដំណើរជនជាតិខ្មែរចំនួន១២នាក់បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅខេត្ត ប្រាជិនបូរី ប្រទេសថៃ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា អ្នកដំណើរជនជាតិខ្មែរទាំងនោះ គឺជាពលករ បានជិះរថយន្តវ៉ែនមួយគ្រឿង ធ្វើដំណើរទៅកាន់ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំប្រទល់កម្ពុជា-ថៃ តែពេលដល់ផ្លូវប្រសព្វមួយក្នុងស្រុក Si Maha Phot ក៏បានទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យរថយន្តដឹកពលករទាំងនោះខូចខាត ហើយអ្នកដំណើរក្នុងនោះរងរបួសតែម្តង។
ក្រោយកើតហេតុ អ្នករងរបួសទាំងអស់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Si Maha Phot ដើម្បីព្យាបាល។
គួរបញ្ជាក់ថា ពលករទាំង ១២នាក់នោះ បានធ្វើដំណើរមកកាន់ព្រំដែន ដើម្បីពន្យារពេលទិដ្ឋាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។