សមត្ថកិច្ចចុះបង្រ្កាបទីតាំងអាឈើក្នុងព្រៃស្រុកឱរ៉ាល់ រកឃើញឈើមូល១០០កំណាត់ តែម្ចាស់រត់បាត់
រោងម៉ាស៊ីនអាឈើមួយកន្លែងស្ថិតនៅក្នុងព្រៃ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការបង្ក្រាបកាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ តែត្រឹមបានរកឃើញឈើមូល ចំណែកជនប្រព្រឹត្តល្មើសបានរត់គេចអស់។
តាមរបាយការណ៍សមត្ថកិច្ច ក្នុងការចុះបង្រ្កាបនោះ កម្លាំងបានដកហូត ម៉ាស៊ីនរ៉ៃ២គ្រឿង, ម៉ាស៊ីនថាសច្រៀក០១គ្រឿង, ឈើអាក្តារជញ្ជាំង ៣ម៉ែត្រគូប ,ឈើដុលចម្រុះ ១០០កំណាត់។
បច្ចុប្បន្នវត្ថុតាងទាំងនោះ ត្រូវបានប្រគល់ឲ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការវាស់វែងដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។