បាតុកម្មនៅបារាំងមិនចេះចប់ អស់ពីរឿងមួយចូលរឿងមួយទៀត
បាតុកម្មអាវកាក់លឿងកើតឡើង ជាង ៣ខែកន្លងមកនៅក្នុងប្រទេស បារាំង ហើយពេលនេះ នៅតែមានបាតុកម្មកើតឡើង មិនមែនប្រឆាំងនិងការឡើងថ្លៃប្រេងដូចកាលពីមុនទៀតឡើយ គឺប្រឆាំងនិងរដ្ឋាភិបាល ។នៅពេលនេះបានតុកម្មប្រឆាំងនិងការរើសអើងពូជសាសន៍ ។
បាតុកម្មនៅពេលនេះកើតឡើងក្រោយពេលពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ក្រោយពេល ផ្នូរជនជាតិជ្វីសដែលមានអាយុកាលរាប់រយឆ្នាំ ស្ថិតនៅតំបន់ Quatzenheim ក្នុងទីក្រុង Alsace ត្រូវជនមិនស្គាល់មុខលួចកោះបំផ្លាញ ផ្នូរជាង៨០ ។ ទាំងនោះជាដើមហេតុនៃការធ្វើបាតុកម្មប្រឆាំងនៅពេលនេះ។
ក្បួនបាតុកម្មដែលឲ្យឈ្មោះថា ប្រឆាំងការរើសអើងជាតិសាសន៍ បានប្រព្រឹត្តឡើងនៅប្រទេសបារាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម ។
លោកអតីតប្រធានាធិបតីបារាំង Francois Hollande, អតីតប្រធានាធិបតី Nicolas Sarkozy, នាយករដ្ឋមន្ត្រី Edouard Philippe, អភិបាលក្រុង Anne Hidalgo និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដទៃផ្សេងទៀត ក៏បានចូលរួមបាតុកម្មប្រឆាំង អំពើរើសអើងពូជសាសន៍នេះដែរ ខណៈដែលប្រធានាធិបតី Emmanuel Macron បានទៅកាន់ទីកន្លែងបញ្ចុះសពជនជាតិ Jewishទាំងនោះពិនិត្យផងដែរ ហើយបានថ្លែងថា ពិតជាមានការខ្មាស់អៀនចំពោះទង្វើដ៏កខ្វក់នេះណាស់ និងបានសន្យាថា រដ្ឋាភិបាលមិនអាចព្រងើយកន្តើយចំពោះរឿងនេះទេ អ្នកប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់ ។
ផ្នូរសាកសពជនជាតិ Jewish ទាំងនោះជានិមិត្តរូបនៃការប្រមាថមើលងាយពីសំណាក់របបចក្រពត្រណាស៊ី មិនគួរណាត្រូវជនមិនស្គាល់មុខលបទៅបំផ្លាញទាំង៨០ផ្នូរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។