ជនបរទេសម្នាក់ទៀតដេកស្លាប់នៅផ្ទះជួល ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
បន្ទាប់ពីមានករណីជនជាតិអូទ្រីសម្នាក់ ស្លាប់ដោយសារដាច់សរសៃឈាមក្នុងខួក្បាល នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រលប់ថ្ងៃទី១៩ ខែកុម្ភៈ, នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ មានជនបរទេសម្នាក់ទៀតបានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅសង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ម្នាក់ទៀត។
ជនបរទេសម្នាក់ទៀតនេះ ឈ្មោះ GUBRI PIERRE LEON MAORICE ភេទ ប្រុស កើតថ្ងៃទី៣០-១១-១៩៣៤ ជនជាតិ បារាំង មុខរបរនិវត្តន៍ជន កាន់លិខិតឆ្លងដែនលេខ ១៧DI១៧៩៦០ ទិដ្ឋាការស្នាក់នៅប្រភេទស្នាក់នៅរយះពេលវែង បានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៩-០៤-២០១៨ តាមច្រកព្រលានយន្តនោះអន្តរជាតិភ្នំពេញ ស្នាក់នៅផ្ទះជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង និងខេត្តសៀមរាប។
ចំពោះករណីស្លាប់នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ។
មួយរយៈពេលថ្មីៗនេះ គេកត់សម្គាល់ឃើញថា មានជនបរទេសជាបន្តបន្ទាប់បានស្លាប់នៅតាមផ្ទះជួល ឬបន្ទប់សណ្ឋាគារក្នុងក្រុងសៀមរាប ដោយភាគច្រើនត្រូវសមត្ថកិច្ចបញ្ជាក់ថា ពួកគេស្លាប់ដោយសារតែគាំងបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ តែយ៉ាងណាក៏ដោយ មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងពិនិត្យឲ្យបានដិតដល់ចំពោះការស្លាប់របស់ជនបរទេសទាំងនោះ ខ្លាចក្រែងជាករណីផ្សេងពីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។