រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ប្តូរ​អំពូលភ្លើង​ពី​ធម្មតា​មក​អំពូល​វ័យ​ឆ្លាត​ ​LED​ ​ឆាប់​ៗ​នេះ​

​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក្រុមហ៊ុន​ ​Minebea​ ​Cambodia​ ​និង​ក្រុមហ៊ុន​ ​PPDE​ ​&​ ​C​ ​បានសម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​ក្នុង​ការ​ដាក់ឲ្យ​ដំណើរការ​ ​និង​ការថែទាំ​សេវា​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​តាម​ប្រពន្ធ័​គ្រប់គ្រង​ទីក្រុង​វ័យ​ឆ្លាត​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គាំទ្រ​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ ​Minebea​ ​និង​ត្រៀមខ្លួន​គាំទ្រ​ជានិច្ច​ចំពោះ​អ្នក​វិនិយោគ​មក​ពីជ​ប៉ុន​ ​ស្រប​ពេល​ដែល​កម្ពុជា​មាន​សក្ដានុពល​ច្រើន​សំរាប់​ធ្វើការ​វិយោគ​ ​និង​ស្របតាម​ ​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចូលចិត្ត​ប្រើ​របស់​ជប៉ុន​។​

​លោក​យូ​ស៊ី​ ​ហី​សា​ ​កៃ​ណឺ​មា​ ​អគ្គនាយក​ក្រុមហ៊ុនMinebea​ ​បាន​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជានិច្ចកាល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​លោក​។​ ​អំពូលភ្លើង​ឆ្លាត​ ​វៃ​ប្រភេទ​ ​LEDដែល​ក្រុមហ៊ុនMinebea​ ​នឹង​ផ្គត់ផ្គង់​សំរាប់​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​គឺជា​អំពូលភ្លើង​ដែល​អាច​សន្សំសំចៃ​ឋាមពល​អគ្គិសនី​រហូតដល់៨០​%​បើ​ប្រៀបធៀប​នឹង​អំពូល​ធម្មតា​ ​និង​អាច​តំឡើង​ឬ​បន្ថយ​ពន្លឺ​តាម​រយះ​ទូរបញ្ជា​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរ​តាម​ដងផ្លូវ​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ ​សាកល្បង​រួចហើយ​តាម​ ​វិធី​សំ​ខាន់​ៗ​ចំនួន៣គឺ​៖​វិថី​សម្តេច​តេជោ​ហ៊ុន​សែន​,​មហាវិថី​ព្រះ​នរោត្តម​ ​និង​មហាវិថី​សហ​ពន្ធ័​រុស្ស៊ី​ ​និង​ជា​អំពូលភ្លើង​ដែល​ធានា​បាន​នូវ​សោ​ ​ភណ្ឌ​ភាព​ ​និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​។​នេះ​ជា​ការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​ ​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការគ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ដូច​បណ្តា​ទីក្រុង​ ​នានា​ ​នៅក្នុង​តំបន់​អាស៊ាន​ផង​ដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close