រដ្ឋបាល​រាជធានី​ភ្នំពេញ​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​អា​ជិ​វក​ម្ម​ដឹក​អ្នក​ដំណើ​តាម​កង់​បី​មក​ពិភាក្សា​ ​ក្រោយ​ផ្ទុះ​បញ្ហា​មិន​ប្រក្រតី​លើ​ភ្ញៀវ​ ​និង​អ្នកដំណើរ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ចុង​សប្តាហ៏​នេះ​ ​បាន​កោះហៅ​ក្រុម​អ្នក​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ម៉ូតូ​កង់៣ក្នុង​រាជធានី​ភ្នំពេញ​ ​រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​ដើម្បី​ជជែកគ្នា​ស្វែងរក​វិធានការ​ជាក់លាក់​មួយ​ក្នុង​ការគ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ម៉ូតូ​កង់៣​ ​ក្រោយពី​កើតមាន​បញ្ហា​ប្រឈម​ជាច្រើន​នា​ពេល​ថ្មី​ៗ​នេះ​ដែល​ប៉ះពាល់​ដល់​សន្តិ​ ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ទីក្រុង​។​

លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​មាន​កើត​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​ ​ពិសេស​កើតមាន​បាតុភាព​អ្នក​រត់​ម៉ូតូ​កង់៣បៀតបៀន​រាងកាយ​អ្នកដំណើរ​ថែមទៀត​ ​និង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​ជាដើម​។​ ​លោក​បន្ត​ថា​ ​ការគ្រប់គ្រង​ម៉ូតូ​កង់៣នេះ​មិន​អាច​ព្រលែ​ង​បានទេ​ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​។​

​យ៉ាងណាក៏ដោយ​សម្រាប់​វិធានការ​ដំបូង​នេះ​ ​អ្នកជំនាញ​បាន​ស្នើ​ឲ្យ​ម៉ូតូ​កង់៣ទាំងអស់​ត្រូវតែ​មាន​បិទ​រូបថត​,​មាន​អត្តសញ្ញា​ណ​បណ្ណ័​,​ ​លេខ​ទូរ​សព្ទ័​ក្រុមហ៊ុន​,​ ​មា​នប​ណ្ណ័​បើកបរ​ ​បិទ​នៅ​ជញ្ជាំង​ម៉ូតូ​ចំពីមុខ​អ្នក​ជិះ​ ​និង​ត្រូវ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ ​និង​មិន​ឲ្យ​មាន​ម៉ូតូ​កង់៣រត់​លើ​ផ្លូវ​ដោយ​គ្មាន​ស្លាក​លេខ​នោះ​ឡើយ​។​

​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​អ្នក​ប្រកបរបរ​រត់​ម៉ូតូ​កង់៣មាន​ចំនួន​ ​២៤.៤២៩គ្រឿង​ដែល​កំពុង​ប្រកបរបរ​ដឹកជញ្ជូន​អ្នកដំណើរ​សព្វថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយមាន​ក្រុមហ៊ុន​ហៅ​ម៉ូតូ​កង់​បី​តាម​ទូរស័ព្ទ​ដូចជា​ ​PassApp​,​ ​Grab​ ​និង​ក្រុមហ៊ុន​ ​We​ ​go​ ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close