លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមបើកដៃឲ្យឈ្មួញនាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ?
លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិតបើកដៃអោយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។
បច្ចុប្បន្នទំនិញដែលឈ្មួញ នាំចូលតាមច្រកជាំ ស្រុកអន្លង់វែង តាមច្រកអូរស្មាច់ ក្រុងសំរោង និងតាមច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញនាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ហើយក្រៅពីនេះ ក្រុមឈ្មួញបានចែករំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាតអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយ ចំនួនអាចនាំ ចូលជ្រូករស់ និងមាន់រស់យ៉ាងពេញ បន្ទុកតាមច្រកព្រំដែន ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ។ ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលនាំ ចូលមាន់រស់ពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែន បានត្អូញត្អែរថា មុខរបររបស់ពួកគាត់ ផលចំណេញតិច តួចបំផុត ដោយសារតែមន្ត្រីគយ នៅតាមច្រកព្រំដែនតម្រូវអោយបង់លុយច្រើន និងបង់អោយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។
ដោយបញ្ហានេះប្រជាពលរដ្ឋ និងអាជីវករបានធ្វើការអំពាវនាវដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាឲ្យចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ប្រធានស្នាក់ការ គយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទាំងបី ក្នុងខេត្តឧត្តរមានជ័យ។ពាក់ពន្ធ័និងការលើកឡើងខាងលើនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយកាលពីថ្ងៃទី២៥ខែគុម្ភះឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលឆ្កើយអាឡូៗរួចក៏បិទទូរសព្ឌ័៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។