លោក​ ​ទៀ​ ​វិចិត្រ​ ​ត្រូវ​អង្គ​កា​រស​ម្ពន្ឌ័​សត្វព្រៃ​និង​ធម្មជាតិ​ ​ជូន​ប័ណ្ណសរសើរ​

​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ​ ​កាលពី​ព្រឹក​ថ្ងៃទី២៥​ ​កុម្ភៈ​នេះ​ ​បាន​ជូន​ប័ណ្ណសរសើរ​ដល់​លោក​ឧកញ៉ា​ ​ទៀ​ ​វិចិត្រ​ ​ដែល​បាន​ចូលរួម​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ​កន្លងមក​។​

​ការ​ផ្តល់​ជូន​ប័ណ្ណសរសើរ​នេះ​ ​ក្នុង​ឱកាស​ដែល​មន្ត្រី​អង្គការ​អង្គ​កា​រស​ម្ពន្ធ័​សត្វព្រៃ​និង​ធម្មជាតិ​ ​ ​សហការ​ជាមួយ​លោក​ឧកញ៉ា​ ​ទៀ​ ​វិចិត្រ​ ​នាំ​យក​សត្វ​ល្មិច​ ​ឬ​អណ្តើក​សមុទ្រ​ទម្ងន់​ធ្ងន់២ក្បាល​យក​ទៅ​ព្រលែ​ង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​ម្តុំ​ខាងមុខ​ម៉ាហ្វីយ៉ា​រី​សត​ឆ្នេរ​ឋាន​សួ​គ៍​កោះ​រ៉ុង​ ​។​

​បើ​តាម​មន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ​ ​ថ្លែង​ថា​ ​ការ​ជួយការ​ពារ​អភិរក្ស​សត្វ​ក​ម្រ​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​នោះ​លោក​ឧកញ៉ា​ទៀ​ ​វិចិត្រ​បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​ការ​ ​ការពារ​អភិរក្ស​សត្វ​ក​ម្រ​ក៍​ដូចជា​សត្វព្រៃ​គ្រប់​ប្រភេទ​កន្លងមក​ ​ក្នុង​នោះ​ក្រៅពី​លែង​សត្វព្រៃ​គ្រប់​ប្រភេទ​ ​ក៍​មាន​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ជិត២០០ក្បាល​ ​និង​សត្វ​អណ្តើក​ហ្លួង​ជាច្រើន​ក្បាល​ទៀត​ ​ត្រូវ​បាន​លោក​ឧកញ៉ា​ទៀ​ ​វិចិត្រ​បាន​និង​សង្រ្គោះ​ជាបន្តបន្ទាប់​ដោយ​ការ​ស្រលាញ់​និង​អភិរក្ស​សត្វ​ដ៏​កម្រ​មួយ​នេះ​កុំ​អោយ​បាត់បង់​និង​ផុតពូជ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close