នៅ​ខែមេសា​ ​និង​ឧសភា​ ​ខាងមុខ​ ​សីតុណ្ហភាព​ប្រទេស​កម្ពុជា​នឹង​ឡើង​រហូតដល់៤២អង្សា​សេ​

​តាម​ការ​ព្យាករ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​សីតុណ្ហភាព​នៅ​ប្រទេស​កម្ពុជា​នឹង​បន្ត​កើនឡើង​ថែមទៀត​នៅក្នុង​សប្តាហ៍​នេះ​ក្នុងរង្វង់​ ​៣៧,៥អង្សា​សេ​ ​ហើយ​សប្តាហ៍​បន្ទាប់​នឹង​បន្ត​កើនឡើង​ជាលំដាប់​រហូតដល់​ ​៤០​-​៤២អង្សា​សេ​ ​នៅ​ខែមេសា​ ​និង​ខែឧសភា​ ​ខាងមុខ​។​

​តាម​ក្រសួង​ថា​ ​បច្ចុប្បន្ន​នេះ​ ​សម្ពាធ​ទាប​លើ​ផ្ទៃដី​ ​នៅតែ​បន្ត​គ្រប​ដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប៉ុន្តែ​នៅ​រយៈ​កំពស់​ខ្ពស់​ ​ចាប់ពី៦០០​ ​ទៅ១៥០០ម៉ែត្រ​ ​កម្ពុជា​យើង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់​ ​ហើយ​សំណើម​បរិយាកាស​មានការ​ប្រែប្រួល​ខ្លាំង​។​

​លក្ខណៈ​បែបនេះ​ ​នឹង​ធ្វើឲ្យ​ ​កំណួច​ខ្យល់​ ​មិន​អាច​ប្រមូល​ផ្តុំ​ពពក​ទឹក​បង្ក​ជា​ភ្លៀង​បាន​ ​តែ​ផ្ទុយទៅវិញ​ ​វា​ជា​លក្ខខណ្ឌ​សមប្រកប​ ​សម្រាប់​ការ​កកើត​ឡើង​នូវ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​។​

​ក្នុង​នោះ​ ​ក្រសួង​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close