គណៈកម្មការ​រៀបចំ​គ​ម្រោ​ង​ព្រលា​នយន្តហោះ​បញ្ជាក់​ថា​ ​ទីតាំង​គ​ម្រោ​ង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ស្ថិតនៅ​ភូមិ​សាស្រ្ត​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​

​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​គម្រោង​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​ជា​ប្រភេទ​ព្រលា​ន​ខ្នាត​ធំ​រួចមក​ ​នៅ​ថ្ងៃទី២៨​ ​កុម្ភៈ​ ​ម្សិលមិញ​ ​គណៈកម្មការ​មួយ​នេះ​បាន​បើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន​ ​ដោយ​ក្នុង​នោះ​ ​បាន​បញ្ជាក់​ថា​ ​ទី​តាំង​ព្រលា​នយន្​ត​ហោះ​ថ្មីនេះ​ ​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ ​លើ​ផ្ទៃដី​ទំហំ​ ​២៦០០ហិ​ក​តា​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​គណៈកម្មការ​ក៏បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខេត្តកណ្តាល​ ​រដ្ឋបាល​ខេត្តតាកែវ​ ​និង​អគ្គនាយក​ដ្ឋាន​សុរិយោដី​ ​និង​ភូមិសាស្ត្រ​ ​កំណត់​អត្តសញ្ញាណ​ ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឲ្យបាន​ច្បាស់លាស់​ ​ដោយ​ផ្អែក​ទៅតាម​ការ​កាន់កាប់​ជាក់ស្តែង​ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។​ ​ជំហាន​បន្ទាប់​តាម​ការចាំបាច់​ ​ផ្អាក​ជា​បណ្តោះអាសន្ន​ ​ការ​ធ្វើ​ចរន្ត​ការ​ដី​ស្ថិត​ក្នុង​ទីតាំង​ដែល​បង្ក​ការ​លំបាក​ ​និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្តន៍​គម្រោង​។​

​ជាមួយគ្នា​គណៈកម្មការ​ក៏បាន​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​គិត​គួរ​ជាមុន​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ ​ជាអាទិ៍​ ​ការ​បង្កប់​បំពង់​ហ្គាស​ ​បណ្តាញ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​ប្រព័ន្ធ​អគ្គិសនី​ ​ប្រព័ន្ធ​លូ​ ​ខ្សែកាប​អុបទិក​ ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ឱ្យ​បាន​ត្រឹមត្រូវ​មុន​បង្ហូរ​ចូល​លូ​សាធារណៈ​ ​អង់តែន​ទូរស័ព្ទ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​ផ្សេងទៀត​ ​ចៀសវាង​រៀបចំ​តាម​ក្រោយដែល​បង្ក​ឱ្យ​ខូចខាត​ដល់​ផ្លូវថ្នល់​ ​ជាពិសេស​ ​ប្រព័ន្ធ​ការពារ​ ​និង​រំដោះ​ទឹកជំនន់​។​

​ស្ក្នុ​ងនោះ​ស្នើ​ក្រុមហ៊ុន​បង្កើត​ទីស្នាក់ការ​បណ្តោះអាសន្ន​សម្រាប់​ធ្វើការ​នៅ​លើ​ទីតាំង​ ​ជ្រើសរើស​បុគ្គលិក​ចេញពី​មូលដ្ឋាន​ដែល​មាន​ ​កាយសម្បទា​ ​និង​លក្ខណ​សម្បត្តិ​ ​តាម​ចំនួន​សមស្រប​ ​មក​បម្រើការ​ងារ​ចាំបាច់ក្នុង​ការអនុវត្ត​គម្រោង​។​ជំហាន​បន្ទាប់​ ​អាច​ជ្រើសរើស​បុគ្គលិក​បន្ថែម​ ​តាម​តម្រូវការ​ជាក់ស្តែង​។​

​គួរ​រម្លឹក​ថា​ ​ក្រុមហ៊ុន​ ​ខេម​បូ​ឌា​ ​អ៊ែរ​ផត​ ​អ៊ិ​នវេ​សមិន​ ​ខូ​អិល​ធី​ឌី​ ​ឯ.ក​ ​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​វិនិយោគ​អភិវឌ្ឍន៍​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់​ ​4F​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​ ​លើ​ទំហំផ្ទៃ​ដី​ ​២.៦០០ហិ​ក​តា​ ​ក្រោម​ទុន​វិនិយោគ១.៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​ក្នុង​នោះ​ ​ក្រុមហ៊ុន​ ​OCIC​ ​មាន​ទុន៩០ភាគរយ​ ​និង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​មាន​ទុន១០ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close