កូរ៉េខាងជើង​ ​ចង់​លុប​ទណ្ឌកម្ម​ ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ​មិនមែន​ទាំងស្រុង​ឡើយ​

​កាលពី​យប់​ថ្ងៃទី២៨ខែកុម្ភៈ​ ​កូរ៉េខាងជើង​ ​បាន​ធ្វើសន្និសីទ​កាសែត​អន្តរជាតិ​ ​នៅ​ទីក្រុង​ហាណូយ​ ​ហើយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ​លោក​ ​Ri​ ​Yong​ ​Ho​ ​បាន​បញ្ជាក់​ថា​ ​កូរ៉េខាងជើង​ ​នឹង​មិន​ផ្លាស់​ប្តូរ​គោល​ជំ​ហរ​ភ្លាម​ៗ​នោះ​ឡើយ​ ​។​

​នៅ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១ខែមីនា​ ​កូរ៉េខាងជើង​ ​បាន​អញ្ជើញ​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ទៅ​ចូលរួម​សន្និសីទ​ដែល​បាន​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ ​Malia​ ​ដែល​គណៈប្រតិភូ​កូរ៉េខាងជើង​ ​បាន​ស្នាក់នៅ​ទីនោះ​ ​។​ ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ​បាន​លើកឡើង​ថា​ ​ទីក្រុង​ព្យុងយ៉ាង​បាន​ស្នើ​ឲ្យ​លុប​ទណ្ឌកម្ម​ ​ចំនួន៥ដែល​អង្គការសហប្រជាជាតិ​បានសម្រេច​ដា​ក​ទៅលើ​កូរ៉េខាងជើង​ ​ក្នុង​នោះ​មានការ​ពាក់ព័ន្ធ​និង​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ ​។​

​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ​បាន​លើកឡើង​ថា​ ​ទីក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ​លុប​ ​ទណ្ឌកម្ម​មួយ​ផ្នែក​ប៉ុណ្ណោះ​ ​មិនមែន​ទាំងស្រុង​នោះ​ឡើយ​។​

​កន្លងមក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​លត្រាំ​បាន​ប្រកាស​ថា​ ​លោក​មិនទាន់​គិតដល់​ជំនួប​លើក​ទីបី​ឡើយ​ប៉ុន្តែ​ ​លោក​សង្ឃឹមថានឹង​កើតឡើង​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

​កាលពី​រសៀល​ថ្ងៃទី២៨ខែកុម្ភៈ​ ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​លត្រាំ​បាន​ឡើង​យន្តហោះ​វិលត្រឡប់​ទៅកាន់​អាមេរិក​វិញ​ ​ដោយ​បញ្ចប់​កិច្ចប្រជុំ​មុនពេលកំណត់​ ​ជាមួយ​មេដឹកនាំ​ ​គីម​ ​ជុង​អ៊ុន​ដោយ​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​នោះ​ឡើយ​ ​។​ ​ប៉ុន្តែ​ ​លោក​ត្រាំ​បាន​សរសើរ​ដល់​ ​ទំនាក់ទំនង​ ​ជិតស្និទ្ធ​ ​កក់ក្តៅ​ ​ជាមួយ​លោ​ក​គី​ម​ជុង​អ៊ុន​។​

​មានប្រសាសន៍​នៅក្នុង​សន្និសីទ​អន្តរជាតិ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បើកទូលាយ​ ​ជាមួយ​គណៈប្រតិភូ​កូរ៉េខាងជើង​ ​ប្រធានាធិបតី​ដូ​ណា​លត្រាំ​ ​បាន​លើកឡើង​ថា​ ​ភាគី​ទាំងពីរ​បាន​បរាជ័យ​នៅក្នុង​ការ​ខិតខំ​ ​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ ​ដោយ​ភាគី​កូរ៉េខាងជើង​ ​បាន​ស្នើ​ឲ្យ​លុប​ទណ្ឌកម្ម​ជាមុន​ ​។​

​លោក​ត្រាំ​បាន​លើកឡើង​ថា​«​ ​ការ​លុប​ទណ្ឌកម្ម​ទាំងស្រុង​ ​នា​ពេលនេះ​ ​យើង​មិន​អាច​ធ្វើ​បាន​ឡើយ​»​។​ ​លោក​ត្រាំ​បន្ត​ទៀត​ថា​ ​ខ្ញុំ​មិន​ចង់​ប្រញាប់​ប្រញាល់​ចុះ​កិច្ច​ព្រមព្រៀង​ ​ជាមួយ​កូរ៉េខាងជើង​ ​ឡើយ​ ​ខ្ញុំ​ចង់​ឲ្យ​ ​កិច្ច​ព្រមព្រៀង​មាន​លក្ខណៈ​ត្រឹមត្រូវ​ជាមួយ​មេ​ដឹក​នាំ​គី​ម​ជុង​អ៊ុន​។​ ​

​ចំណែក​មេដឹកនាំ​កូរ៉េខាងជើង​ ​គី​ម​ជុង​អ៊ុន​វិញ​បាន​បញ្ជាក់​ថា​ ​«​បើ​ខ្ញុំ​មិន​ចង់​រំសាយ​អាវុធបរមាណូ​ ​ខ្ញុំ​ក៏​មិន​មក​ទីនេះ​ដែរ​»​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close