មាស៥០តោនត្រូវបានអាមេរិកបញ្ជូនចេញពីស៊ីរី
សារព័ត៌មាន SANA របស់ស៊ីរីបានដកស្រង់ប្រភពព័ត៌មាន ក្នុងតំបន់ បានឲ្យដឹងថា កម្លាំងទាហានអាមេរិក បានដឹកជញ្ជូនមាសប្រមាណ៥០តោន ចេញពីស៊ីរី ។
សារព័ត៌មានខាងលើបានផ្សាយថា ក្រុមភេរវកម្ម នៅខេត្ត Deir Ez Zor បានប្រគល់ឲ្យអាមេរិក ចំនួនមាសទាំងនោះដើម្បីដោះដូរដល់ការធានាសន្តិសុខ ។ចំនួនមាសទាំងនោះគឺក្រុមភេរវកម្មបានប្លន់នៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយលាក់ទុកនៅក្នុងភូមិ Baqhus ស្ថិតនៅក្នុងខេត្ត Deir Ez Zor ប្រទេសស៊ីរី ដែលជាដំបន់ចុងក្រោយ បង្អស់របស់ ក្រុមភេរវកម្ម ។
សារព័ត៌មាន SANA បានផ្សាយថា «ចំនួនមាសដែលក្រុមភេរវកម្ម បានបញ្ជូនទៅមាន៤០តោន រួមជាមួយមាសដែលទាហានអាមេរិក រកឃើញនៅតាមឃ្លាំងអាវុធ របស់ក្រុមភេរវកម្ម ។សរុបមានមាសប្រមាណ៥០តោន ត្រូវអាមេរិកបញ្ជូនចេញទាំងយប់តាមឧទ្ធម្ភាគចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។