បន្ទាប់ពីដកហូតតំណែង ចៅហ្វាយរងខេត្តព្រះសីហនុទាំង២រូប អាចនឹងត្រូវ ACU ស៊ើបអង្កេតបន្ត
អភិបាលរងខេត្តព្រះសីហនុចំនួន២រូប គឺលោក ស៊្រុន ស្រ៊ន និងលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យដកហូតតំណែងកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតបន្ត។
នៅក្នុង Comment ឆ្លើយតបជាមួយសំណួរប្រជាពលរដ្ឋនៅលើបណ្តាញសង្គមនៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានសរសេរថា «សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដ គឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។