អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​៖​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នៅ​ ​ខេត្តកណ្តាល​មាន​ស្តង់ដារ​ប្រហាក់​ប្រហែល​អាកាសយាន​ដ្ឋាន​ប្រទេស​អាស៊ាន​មួយចំនួន​

​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យដឹង​ថា​ ​ការបង្កើត​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ភ្នំពេញថ្មី​ខ្នាត​ ​4F​ ​លើ​ផ្ទៃដី​ទំហំ​ ​២៦០០ហិ​ក​តា​ ​ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន​ស្ថិត​ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ ​គឺ​មាន​ស្តង់ដារ​ប្រហាក់​ប្រហែល​អាកាសយាន​ ​ដ្ឋាន​ប្រទេស​អាស៊ាន​មួយចំនួន​។​

​លោក​ ​ជា​ ​អូន​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ ​AKP​ ​ថា​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​មាន​ទំហំ​ប្រហាក់​ប្រហែល​ ​នឹង​អាកាសយាន​ដ្ឋាន​នៅ​ប្រទេស​ថៃ​ ​និង​ប្រទេស​សិង្ហបុរី​ ​ដែល​អាច​ប្រើប្រាស់​ ​សម្រាប់​ឲ្យ​យន្តហោះ​ធុន​ធំ​ហោះហើរ​ផ្លូវ​ឆ្ងាយ​រយៈពេល​ពី១២​ ​ដល់​ ​១៦ម៉ោង​ ​ដូចជា​ទៅ​បារាំង​ ​ឬ​សហរដ្ឋអាមេរិក​ ​ហោះហើរ​ចេញ​ឬ​ចុះចត​បាន​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យដឹង​ទៀត​ថា​ ​ការហោះហើរ​ចន្លោះ១៥ទៅ១៦ម៉ោង​ចេញ​ ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ ​ទោះ​ទៅ​ទិសខាងកើត​ក៏ដោយ​ ​ខាងលិច​ក៏ដោយ​គឺ​ស្មើ​ពាក់កណ្តាល​ផែនដី​ ​ហើយ​នៅពេល​អាកាសយាន​ដ្ឋាន​នេះ​កើតឡើង​ ​វា​នឹងអាច​ឲ្យ​អ្នកដំណើរ​មកដល់​កម្ពុជា​ដោយ​ផ្ទាល់​ ​ដោយ​មិនបាច់​ចុះចត​នៅ​ប្រទេស​ណា​ ​មួយ​មុន​មកដល់​កម្ពុជា​ដែល​ជា​ការ​ខាតពេល​វេលា​នោះ​ទេ​។​

​លោក​បន្ថែម​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ ​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ក៏​មានការ​ងារ​ធ្វើ​ច្រើន​នៅពេល​យើង​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ​និង​ពិភពលោក​ដោយ​ផ្តើម​ចេញពី​ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close