អាជ្ញាធរ​ជាតិ​អប្សរា​ ​ហាមមិនឲ្យ​មានការ​បរិភោគ​អាហារ​នៅក្នុង​បរិវេណ​ប្រាសាទ​នៅ​តំបន់​អង្គរ​

​ការ​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​ ​ក្នុង​ពេល​ទស្សនា​ប្រាសាទ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឡើយ​។​ ​នេះ​បើ​តាម​សេចក្តី​ជូន​ដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ចេញផ្សាយ​កាលពី​ថ្ងៃទី២៨​ ​កុម្ភៈ​ ​កន្លងទៅ​នេះ​។​

​ការ​ហាម​នេះ​ ​គឺ​ក្នុង​ន័យ​ដើម្បី​ថែរក្សា​ការពារ​នូវ​តម្លៃ​ដ៏​វិសេសវិសាល​ ​នៃ​មរតក​ដូនតា​ខ្មែរយើង​ ​និង​ដើម្បី​រក្សា​បាន​នូវ​របៀបរៀបរយ​ ​សណ្តាប់​ធ្នាប់​ ​អនាម័យ​ក្នុង​បរិវេណ​ប្រាសាទ​។​

​ក្នុង​នោះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ធ្វើការ​ណែនាំ៣ចំណុច​៖​

  • ​ហាម​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​ ​ក្នុង​ពេល​ទស្សនា​ប្រាសាទ​ ​ជាពិសេស​អាហារ​វេច​ខ្ចប់​ក្នុងអំឡុងពេល​ទស្សនា​ថ្ងៃរះ​ ​និង​ថ្ងៃលិច​។
  • ​ភ្នាក់ងារ​ទេសចរណ៍​ ​សមាគម​ទេសចរណ៍​ ​ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ ​ត្រូវ​ជួយ​ណែនាំ​ភ្ញៀវ​របស់​ខ្លួន​កុំ​ឲ្យ​បរិភោគ​អាហារ​វេច​ខ្ចប់​ ​នៅក្នុង​បរិវេណ​ប្រាសាទ​។
  • គ្រឹះស្ថាន​អង្គរ​សូម​ជួយ​ណែនាំ​ភ្ញៀវ​ ​និង​ហាមឃាត់​មិន​ឲ្យ​មានការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង​ក្នុងអំឡុងពេល​ទិញ​បណ្ណ​ ​និង​ពេល​ពិនិត្យ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close